អានតួអត្ថបទ
កម្ពុជា

ជំនន់​ទឹក​ភ្លៀង​បន្ត​លិច​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​

ទឹកភ្លៀង​នៅតែ​បន្ត​លិច តំបន់​មួយចំនួន​ក្នុង​ខ័​ណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ បង្ក​ជា​ពាក្យពេជន៍​នានា​ទាក់ទង​ទៅនឹង​ការមិន​យកចិត្តទុកដាក់​ពី​សាលាក្រុង។ ក៏ប៉ុន្តែ​អាជ្ញាធរ​ខ័​ណ្ឌ​សែន​សុខ ដែល​រង​ការលិចលង់​ខ្លាំងជាងគេ អះអាងថា កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​ដើម្បី​រិះរក​វិធី​រំដោះ​ទឹក​ចេញពី​ទីក្រុង។

ទឹកលិចនៅផ្លូវលេខ ២០០៤
ទឹកលិចនៅផ្លូវលេខ ២០០៤ RFI
ផ្សាយពាណិជ្ជកម្ម

 

តំបន់​មួយចំនួន​ជាពិសេស​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​នៅតែ​បន្ត​រង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដដែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បើ​ទោះណាជា​មិនមាន​ភ្លៀង​ធ្លាក់​ជាថ្មី​ក៏ដោយ។ ប្រជាជន​ដែលមាន​អាសយដ្ឋាន​នៅក្នុង​តំបន់​លិចលង់​ទាំងនោះ នៅតែមាន​ការលំបាក​ក្នុងការ​រស់នៅ ចរាចរ​នៅតែមាន​ការកកស្ទះ ដោយ​យានយន្ត​បាន​ប្រជ្រៀត​ទៅ​គ​គ្នា គេច​ពី​ទឹកជំនន់។

ប្រជាពលរដ្ឋ​ដែលមាន​លំនៅស្ថាន​នៅក្នុង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ និង​ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ជំនន់​ទឹកភ្លៀង​ដែល​លិចលង់​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​នោះ មើលទៅ​ហាក់ដូចជា​ស្រក​តិចតួច​បំផុត គឺ​ប្រមាណ​ជា​កន្លះ​តឹក​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​ជិត ២ថ្ងៃ។

ឯម សុវណ្ណ ប្រជាពលរដ្ឋ​មួយរូប​ដែល​ផ្លូវ​និង​ផ្ទះ​របស់គេ​ត្រូវ​ទឹក​លិច​នៅក្នុង​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ បាន​កត់សម្គាល់ថា អាជ្ញាធរ​អត់​មាន​ឆន្ទៈ​បូមទឹក​ចេញពី​តំបន់​លិចលង់​បន្ទាប់ពី​ការបាត់បង់​សម្លេងឆ្នោត​ដ៏​ច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ម្យ៉ាងទៀត​អាច​និយាយថា​ខ្វះ​ថវិការ​ក្នុងការ​ទ្រទ្រង់​ការជួយ​សង្គ្រោះ។ប្រព័ន្ធ​បង្ហូ​ទឹក​រំដោះ​ទឹកភ្លៀង​មាន​ទំហំតូចៗចោទ​ជា​បញ្ហា និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី មិនបាន​គិតគូ​ដល់​ផលប៉ះពាល់​និង​តម្លៃ​ស្ថាបត្យកម្ម។តំបន់​ស្តុក​ទឹក​ដូចជា​បឹង ត្រពាំង។ល។និង។ល។ ត្រូវ​ចាក់​បំពេញ​ដោយ​ដី ជាមួយនឹង​សំណង់​គ្មាន​បទ​ដា្ឋ​ន​ត្រឹមត្រូវ។

មិនមាន​ការពន្យល់​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា​ផ្នែក​ជំនាញ​នគររូបនីយកម្ម​របស់​លា​ក្រុងភ្នំពេញ​នោះទេ ក៏​ប៉ូ​ន្តែ លោក លី សា​វ៉េ​ត អភិបាល​ខ័​ណ្ឌ សែន សុខ ដែល​ភូមិសាស្ត្រ​នោះ​ទទួលរង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ខ្លាំងជាងគេ បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា លោក​កំពុងតែធ្វើការ​កាត់ផ្តាច់​ផ្លូវលំ​ចំនួន៦កន្លែង នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​និង​សង្កាត់​ឃ្មួញ ដើម្បី​ឲ្យ​មានមុខ​ទឹក​ហូរ​ទៅកាន់​ប្រឡាយ​មេ​ឆ្ពោះទៅកាន់​ម៉ាស៊ីនបូមទឹក​នៅ​ទំនប់​កប់​ស្រូវ។

លោក​អភិបាល​ដែល​បាន​បដិសេធ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ សង្ឃឹមថា
ឆ្នាំក្រោយ​បញ្ហា​ជំនន់​ទឹកភ្លៀង​នឹង​អាច​ដោះស្រាយ​រួច ដោយសារតែ​ក្រុង​គ្រោង​ន​តម្លើង​ម៉ាស៊ីនបូមទឹក​ថ្មី​មួយទៀត​នៅ​ទំនប់​កប់​ស្រូវ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ