អានតួអត្ថបទ
កម្ពុជា

WWF អំពាវ​នាវ​អោយ​រដ្ឋា​ភិបាល​កម្ពុជា​ពង្រឹង​ការ​ការ​ពារ​សត្វ​ដំរី​

អង្គការ​ការពារ​សត្វ​ព្រៃ​ដែល​ហៅ​កាត់​ថា WWFបានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការប្រឹងប្រែង​ដើម្បី​ការពារ​សត្វ​ដំរី​ដែល​កំពុងស្ថិត​ក្នុងការ​គំរាមកំហែង។ សេចក្តីថ្លែងការណ៍​ត្រូវបាន​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​អង្គការ​នេះ​រកឃើញ​ដំរី​ងាប់​ចំនួន៣ក្បាល កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នៅក្នុង​ដែន​ព្រៃ​ជំរក​សត្វព្រៃ ភ្នំ​ព្រិច​ក្នុង​ខេត្តមណ្ឌលគិរី។

លលាដ៍​​ក្បាល​ដំរី​ដែល​ត្រូវ​គេ​សម្លាប់​នៅ​ភ្នំ​ព្រិច​
លលាដ៍​​ក្បាល​ដំរី​ដែល​ត្រូវ​គេ​សម្លាប់​នៅ​ភ្នំ​ព្រិច​ © WWF
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ពិនិត្យ​លើ​គ្រោងឆ្អឹង​ដំរី​ទាំង៣ក្បាល ដែល២ក្បាល​ជា​ដំរី​ជំទង់​ញី និង​មួយ​ក្បាល​ជា​កូនដំរី​នោះ ក្រុម​អ្នកជំនាញ​របស់​អង្គការ​WWF បាន​សន្និដ្ឋានថា ដំរី​ញី​ទាំងពីរ​ត្រូវបាន​គេ​បាញ់​ចំក្បាល។ រីឯ​មូលហេតុ​នៃ​ការស្លាប់​កូនដំរី​កំពុងស្ថិត​នៅក្នុង​ការតាមដាន។

ដំរីព្រៃ​អាស៊ី​ត្រូវបាន​គេ​រកឃើញថា មាន​ចំនួន​ប្រមាណ៥៧០ក្បាល នៅក្នុង​ប្រទេស​កម្ពុជា។ គ្រាន់តែ​នៅក្នុង តំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​ខេត្តមណ្ឌលគិរី​នោះ មាន​សត្វ​ដំរី​ប្រមាណ១៥០ក្បាល។ លោក ម៉ៃ​កា អ៊ីង​ហ្កា​ល (Micah Ingalls) នាយក​ស្តីទី​នៃ​អង្គការ​WWFប្រចាំ​កម្ពុជា បាន​អត្ថាធិប្បាយ​ថា សកម្មភាព​ល្មើសច្បាប់ និង​ការ​បរបាញ់​ដោយ​ខុសច្បាប់​នេះ កំពុង​ធ្វើអោយ​ខាតបង់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា និង​របស់​អង្គការ​WWF ក្នុង​កិច្ចការពារ និង​ការអភិរក្ស​តំបន់​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​នោះ។ តំណាង​អង្គការ​WWF បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ក្នុងករណី​ស្លាប់​នៃ​សត្វ​ដំរី​ទាំង៣ក្បាល​នេះ​ជាបន្ទាន់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ