អានតួអត្ថបទ
បទសម្ភាស

រដ្ឋមន្ត្រីអប់រំ​៖ ​វិញ្ញាសា​ប្រឡង​បាក់ឌុប​ឆ្នាំនេះ មិន​ធូរ​ឬខ្សោយ​ជាង​ឆ្នាំមុន​ទេ តែមក​ពីសមត្ថភាព​កូនសិស្សកើន​ឡើង!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២៣សីហានេះ គឺ​ជា​ថ្ងៃ​បិទ​បញ្ចប់​ការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ​២០១៦។ ដូច្នេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​យប់​នេះ គឺលោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​​អប់រំ ​យុវជន ​និងកីឡា។ លោករដ្ឋមន្ត្រី​បញ្ជាក់ថា ការ​បើ​ក​ចម្លង ការ​យក​ទូរសព្ទ​និង​សំណៅឯកសារចូល​បន្ទប់​ប្រឡង គឺ​​អាច​លុប​បំបាត់បាន ស្ទើរតែ​​ទាំង​ស្រុង​។ចំពោះ​វិញ្ញាសា​ប្រឡង​បាក់ឌុប​ឆ្នាំនេះវិញ លោក ហង់ ជួន​ណារ៉ុន អះអាង​ថា​  មិន​ធូរ​ឬ​ខ្សោយ​​ជាង​ឆ្នាំមុននោះ​ទេ តែ​គឺ​មកពី​សមត្ថភាព​កូន​សិស្ស​កើន​ឡើង! ក៏ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​​ដើម្បី​ឲ្យ​មាន​តម្លាភាព​និង​ភាព​ជាក់ច្បាស់​មែនទែន ក្រសួង​នឹងបង្កើត​គណៈកម្មការ​វាយ​​តម្លៃ​ចំពោះ​កម្រិត​វិញ្ញាសា​នេះ​បន្ថែម​​ទៀត។រីឯ​​ចំពោះ​សិស្ស​ពិការមួយ​ចំនួន​​វិញ លោករដ្ឋមន្ត្រីសារភាពថា ក្រសួង​ទទួល​ព័ត៌មាន​មិន​អស់​គ្រប់​ជ្រុងជ្រោយ​!​ ប៉ុន្តែ​លោក​សន្យា​នឹង​កែសម្រួល​ឲ្យ​កាន់​តែប្រសើរ​សម្រាប់​ឆ្នាំក្រោយ​ទៀត​។តទៅនេះ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសទាំង​ស្រុង​​រវាង ​ហេង ឧត្តម និង​លោក​រដ្ឋមន្ត្រី​​ក្រសួង​អប់រំ​យុវជន​និងកីឡា ៖  

លោក ហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោក ហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ