អានតួអត្ថបទ
កម្ពជា

ក្រសួង​អប់រំ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ក្លឹប​សិក្សា​គណិត​វិទ្យា​និង​វិទ្យា​សាស្ត្រ​នៅ​គ្រប់​កំរិត

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រៀម​ដាក់​ឲ្យ​ដំណើរ​ការ​នា​ពេល​ឆាប់ៗ​នេះ នូវ​ក្លឹប​សិក្សា​គណិតវិទ្យា​និង​វិទ្យា​សាស្ត្រ នៅ​គ្រប់​កំរិត​ថ្នាក់​សិក្សា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​ក្រសួងអប់​រំ​នឹង​ស្នើ​ទៅ​អាជ្ញា​ធរ ខេត្ត​ ក្រុង ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​លោក​គ្រូ អ្នកគ្រូ និង ក្រុម​និស្សិត​ស្ម័គ្រចិត្ត។ ការ​ដាក់​ឲ្យ​ដំណើរ​ការ​ក្លឹប​សិក្សា​ថ្មី​នេះ ដើម្បី​ជំនួយ​ស្មារតី​សម្រាប់​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ឬ​បាក់​ឌុប។ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​ថា ក្លឹប​សិក្សា​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ឲ្យ​សិស្ស​ចាប់​អារម្មណ៍​សិក្សា​លើ​មុខ​វិជ្ជាគណិត​វិទ្យា​និង​វិទ្យា​សាស្ត្រ  ដើម្បី​ឆ្លើយ​តប​តំរូវ​ការ​ទីផ្សារ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន។ សូម​ស្ដាប់​ប្រសាសន៍​លោក ហង់ ជួនណារ៉ុន 

សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​
សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ RFI/Vann Sokunthea
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ