អានតួអត្ថបទ
កម្ពុជា

ប្រធានាធិបតី​សាធារណរដ្ឋ​ ស្លូវ៉ាគ ​ទស្សនកិច្ច​រយៈពេល​ ៤​ ថ្ងៃ​នៅ​កម្ពុជា

លោក អ៊ី​វ៉ាន ហ្គា​ស្ប៉ា​រ៉ូវី​ច ( IVAN GASPAROVIC ) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ស្លូ​វ៉ាគ នឹង​ផ្តើមបំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៤ ថ្ងៃ នៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ស្អែកនេះ។

លោក អ៊ីវ៉ាន ហ្គាស្ប៉ារ៉ូវីច (IVAN GASPAROVIC) ប្រធានាធិបតី នៃសាធារណៈរដ្ឋ ស្លូវ៉ាគ ផ្តើម​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជាចំនួន ៤ ថ្ងៃ​​ចាប់​ពីថ្ងៃ​ទី ៧ កញ្ញា
លោក អ៊ីវ៉ាន ហ្គាស្ប៉ារ៉ូវីច (IVAN GASPAROVIC) ប្រធានាធិបតី នៃសាធារណៈរដ្ឋ ស្លូវ៉ាគ ផ្តើម​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជាចំនួន ៤ ថ្ងៃ​​ចាប់​ពីថ្ងៃ​ទី ៧ កញ្ញា © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​មានប្រសាសន៍ថា ដំណើរ​ទស្សន​កិច្ច​រប​ស់លោក​ប្រធានាធិបតី ស្លូ​វ៉ាគ នៅ​កម្ពុជា ពេលនេះ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​ប្រទេស​ទាំង​ពីរ មាន​ស្រាប់ ពិសេស ដើម្បី​ពង្រីក​​នូវ​វិស័យ​សហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​មាន​​វិសាលភាព កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី ស្លូ​វ៉ាគ នៅ​កម្ពុជា ក៏​ជា​ការផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ បន្ទាប់​ពី​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ដំណើរ​​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស ស្លូ​វ៉ាគ កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៦​។

កម្ពុជា និងសាធារណរដ្ឋ ស្លូ​វ៉ាគ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា នៅក្នុង​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​សាធារណរដ្ឋ​សង្គមនិយម ឆេ​កូ​ស្លូ​វ៉ាគី បាន​បំបែក​ជា​រដ្ឋ​ពីរ គឺ​សាធារណរដ្ឋ ស្លូ​វ៉ាគ និង​សាធារណរដ្ឋ ឆេក នៅក្នុង​ឆ្នាំ ១៩៩៣​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ