អានតួអត្ថបទ
បទសម្ភាស

លោក​លឹម គានហោ៖ កម្ពុជា​ចង់​ឲ្យ​ឡាវ​ផ្អាក​គម្រោង​សង់​ទំនប់​សាយ៉ាបូរី​រយៈពេល​១០ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់​យើង នៅថ្ងៃ​នេះ គឺ​លោក​លឹម គាន​ហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ភាព​ចម្រូងចម្រាសគ្នា​​ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ រួមមាន​កម្ពុជា វៀតណាម ឡាវ និង​ថៃ។ បញ្ហា គឺ​កើតឡើង​ជុំវិញ​ការព្រួយបារម្ភ​ ស្តីពី​ផលប៉ះពាល់​​ នៃ​គម្រោង​របស់​ឡាវ ដែល​ចង់​សង់​ទំនប់​វារីអគ្គិសនី ឆ្លងកាត់​ទន្លេ​មេគង្គ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ សេង ឌីណា លោក​លឹម គានហោ បាន​បញ្ជាក់​ថា ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ចង់​ឲ្យ​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ រយៈពេល ១០​ឆ្នាំ ដើម្បី​ទុកពេលវេលា​ ធ្វើការ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់​អំពី​ផលប៉ះពាល់​​នៃ​គម្រោង។

លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម
លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ