អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ដែល​គ្មាន​ឈ្មោះ​បោះ​ឆ្នោត ដើរ​ពិនិត្យ​មណ្ឌល​បោះ​ឆ្នោត

បើទោះបីជា​គ្មាន​ឈ្មោះ​បោះឆ្នោត និង​ឈ្មោះ​ជា​តំណាងរាស្ត្រ​ក៏ដោយ ក៏​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ដំណើរ​ចេញចូល​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ដែ​ជា​ថ្ងៃ​បោះឆ្នោត​នេះ។ ក្នុង​ដំណើរ​ត្រួតពិនិត្យ​នេះដែរ លោក​សម រង្ស៊ី ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​ស្វាគមន៍។ តែ​ទោះជា​យ៉ាងណា​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ត្រូវ​វិល​ចូល​ស្នាក់ការ​គណបក្ស​របស់​លោក​នៅ សង្កាត់​ចាក់អង្រែលើ​វិញ បន្ទាប់ពី​បានចេញ​ចូល ការ​រិ​យា​ល័យ​ចំនួន៥ មុនពេល​អាជ្ញាធរ​រារាំង​មិនឱ្យ​ចូល​ការិយាល័យ​បោះឆ្នោត​ជា​បន្តទៀត។

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលគ្មានឈ្មោះ​ជា​តំ​ណាង​រាស្ត្រ​ និង​ឈ្មោះ​​អ្នក​បោះ​ឆ្នោត បាន​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​មណ្ឌល​​បោះ​ឆ្នោត​​នី​មួយៗ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលគ្មានឈ្មោះ​ជា​តំ​ណាង​រាស្ត្រ​ និង​ឈ្មោះ​​អ្នក​បោះ​ឆ្នោត បាន​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​មណ្ឌល​​បោះ​ឆ្នោត​​នី​មួយៗ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា លោក សម រង្ស៊ី ខណៈដែល​មិនមាន​ឈ្មោះ​បោះឆ្នោត និង​​​ឈ្មោះ​ជា​តំណាងរាស្ត្រ​នោះ បានធ្វើ​ដំណើរ​ចេញចូល​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​រិ​យា​ល័យ​បោះឆ្នោត​សង្កាត់​ចាក់អង្រែលើ​ជាទី​តាំង​ដែល​លោក​សម រង្ស៊ី បានធ្វើ​ដំណើរ​ចូល​មុនគេ​ជាមួយ​ភរិយា​របស់លោក។ 

ក្នុង​ការិយាល័យ​នោះ​ហើយ ដែល​លោក​ប្រធាន​គណបក្សប្រឆាំង​គ្មាន​ឈ្មោះ​បោះឆ្នោត​រូបនេះ ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌលបោះឆ្នោត​សង្កាត់​ចាក់អង្រែលើ បាន​ស្វាគមន៍​រូបលោក ដោយ​អ្នកខ្លះ​ចាប់ដៃ អោបថើប និង​សុំ​ថតរូប​ជាមួយ​ជាដើម ដែល​បង្ហាញ​ពី​ភាព​ស្និទ​ស្នាល។ ភាព​ស្និទ​ស្នាល​ដែល​លោក សម រង្ស៊ី​ចំណាយពេល​ជាង​កន្លះ​ម៉ោង​ដើម្បី​រាក់ទាក់​ជាមួយ​ប្រជាពលរដ្ឋ ក្រោម​ក្រសែភ្នែក​មនុស្ស​រា​ប់​រយ​នាក់ និង​ហៅ​ឈ្មោះ​លោក សម រង្ស៊ី។

ការ​រិ​យា​ល័យ​បឋមសិក្សា​សុធារស ក្នុង​ខណ្ឌចំការមន គឺ​មណ្ឌលបោះឆ្នោត​ទី២ ដែល​លោក​សម រង្ស៊ី បានធ្វើ​ដំណើរ​ចូលទៅ។ មិន​ខុសពី​មណ្ឌលបោះឆ្នោត​មុន​ទេ លោក សម រង្ស៊ី​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍ ដោ​សម្តែង​ក្តី​នឹង​រលឹក។

ក្រោម​ការសាកសួរ​ជាច្រើន និង​ការ​ប្រមាញ់​រូបថត ពី​ក្រុម​អ្នកយកព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ លោក សម រង្ស៊ី ក្នុង​ហ្វូងមនុស្ស​ចោមរោម​ជាច្រើន បាន​និយាយថា លោក មកកាន់​មណ្ឌលបោះឆ្នោត​នេះ គឺ​ដើម្បីឱ្យ​ឃើញនឹងភ្នែក​ផ្ទាល់​ពី​ដំណើរការ និង​ស្ថានការណ៍​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ឆ្នាំ២០១៣នេះ។ ហើយ​លោក​ថា ទិន្នន័យ​ពី​ភាព​អសកម្ម និង​ភាពមិន​ប្រក​តី​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​ទូទាំងប្រទេស​កម្ពុជា ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​នោះ គឺ​គណបក្ស នឹងធ្វើ​ការសន្និដ្ឋាន​ពី​ស្ថានការណ៍​បោះឆ្នោត​ទាំងមូល​នៅ​ល្ងាច​ថ្ងៃទី២៨ កក្កដា​នេះ។ ហើយ ការបញ្ចេញ​ប្រតិកម្ម ឬ​ការបញ្ជាក់​ណាមួយ​នឹង​មាននៅ​ថ្ងៃទី២៩ កក្កដា ស្អែក។

បើទោះបីជា​អត់​មានឈ្មោះ​បោះឆ្នោត និង​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ លោក សម រង្ស៊ី បាន​និយាយថា លោក​មាន​ក្តីរំភើប​ពេលដែល​ពលរដ្ឋ​ជាច្រើន​ស្វាគមន៍​រូបលោក​យ៉ាងដូច​ច្នេះ។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ដំណឹង​អំពី​ការបាត់​ឈ្មោះ និង​ភាពមិនប្រក្រតី​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​មណ្ឌលនីមួយៗបាន​ជួបប្រទះ​នោះ ក៏​ជា​អ្វីដែល​លោក សម រង្ស៊ី បាន​កាត់​ត្រាទុក​ផងដែរ។

តែ​ទោះជា​យ៉ាងណា ការធ្វើដំណើរ​ចូល​តាម​មណ្ឌល​បោះ​ឆ្នោត​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ត្រូវបាន​អាជ្ញាធរ​រារាំង និង​ហាម​មិនឱ្យ​ចូលក្នុង​មណ្ឌល​ការិយាល័យ​បោះឆ្នោត​ទៀត​នោះទេ បន្ទាប់ពី​លោក បានធ្វើ​ដំណើរ​ចូល​ការិយាល័យ​បោះឆ្នោត​ចំនួន ៥គឺ​មណ្ឌល​សាលា​បឋម​ចាក់អង្រែលើ មណ្ឌលសា​លា​បឋម​សិក្សា​សុធារស មណ្ឌល​ចតុមុខ និង​មណ្ឌល​វត្តភ្នំ និង​ការិយា​ល័យ​ចិន​វត្ត​តំ​ដែក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ