អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​បោស​សម្អាត ស្ស៊ីសា ក្រោយ​ដាក់​ចរាចរ​លើ​ទី​ផ្សារ បង្រៀន​រដ្ឋា​ភិបាល​ត្រូវ​ចេះ​សិក្សា​​មុន​នឹង​អនុញ្ញាត​អោយ​ផលិត​ផល​​ដាក់​លក់​ជា​សាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស៊្សីសា ដែល​ត្រូវ​បាន​អ្នក​ជំនាញ បក​ស្រាយ​ថា ជា​ប្រភេទ​ថ្នាំជក់ ដ៏​មាន​គ្រោះថ្នាក់​ដល់​សុខភាព ហើយ​រដ្ឋាភិបាល​ទើប​តែ​ដឹង​ថា ជា​គ្រឿង​ញៀន​កញ្ឆា កំពុង​ក្លាយ​ជា ទំនិញ​ខុស​ច្បាប់ ហាម​ឃាត់​ដោយ​រដ្ឋា​ភិបាល។ សង្គម​ស៊ីវិល បាន​សាទ​រ​វិធាន​ការណ៍​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បើក​ប្រតិបត្តិ​ការណ៍​បោស​សំអាត គ្រឿង​ញៀន​ប្រភេទ ស្ស៊ីសា ដែល​ពី​មុន​អាច​រក​បាន​ដោយ​ស្រប​ច្បាប់​នៅ​តាម​កន្លែង​កំសាន្ត​កណ្តាល​ក្រុង ហើយ​យុវវ័យ​កំពុង​និយម​ជក់។ សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​អោយ​យក​ចិត្ត​ទុក​ដាក់ លើ​ការ​អនុញ្ញាត​អោយ​ផលិតផល​ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជ​ន​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដាក់​ចរាចរណ៍​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ ព្រោះ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​សាកល្បង​ទំនិញ​ប្រភេទ​ថ្មី។

ឧបករណ៍សម្រាប់ប្រើដើម្បីជក់គ្រឿនញៀន ស្ស៊ីសា
ឧបករណ៍សម្រាប់ប្រើដើម្បីជក់គ្រឿនញៀន ស្ស៊ីសា @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ