អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​ពីរ​​អង្គ ត្រូវ​បាន​​ប៉ូលិស ឃាត់​ខ្លួន​

ព្រះសង្ឃ​ពីរ​អង្គ ព្រះនាម នី​ន និង​ព្រះនាម វណ្ណា គង់​នៅ​កុដិ​លេខ​៤៤ស្ថិត​ក្នុង​វត្ត​ស្ទឹងមាន​ជ័យ ត្រូវ​បាន​ប៉ូលិស ឃាត់​ខ្លួន ខណៈ​ដែល​ព្រះអង្គ​ទាំងពីរ និមន្ត​ទៅ​វត្ត​សាមគ្គី​រង្សី ក្នុង​បំណង​ចូលរួមទាមទារ​យុត្តិធម៌​ដីធ្លី ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ដែល​កំពុងស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី។ អាជ្ញាធរ​អះអាង​ថា ព្រះ​តេជគុណ​ទាំងពីរ​ព្រះអង្គ មាន​ទង់ជាតិ និង​ទង់សាសនា ភ្ជាប់​នឹង​ដំបង​ជ័រ និង​ឫស្សី​ជាច្រើន។

អាជ្ញាធរក្រុងភ្នំពេញ ចាប់ព្រះសង្ឃ នៅមុខតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១វិច្ឆិកា ២០១៤។
អាជ្ញាធរក្រុងភ្នំពេញ ចាប់ព្រះសង្ឃ នៅមុខតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១វិច្ឆិកា ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចំណែក​ពលរដ្ឋ​បឹងកក់ ៣ នាក់ និង​ព្រះសង្ឃ​មួយអង្គ ដែល​ត្រូវបាន​ចាប់ខ្លួន នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១វិច្ឆិកា គឺ​នៅ​ព្រឹក​ថ្ងៃទី១២វិច្ឆិកា​នេះ ត្រូវបាន​ប៉ូលិស​បញ្ជូន ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក អំ សំអាង សកម្មជន​សិទ្ធិមនុស្ស អង្គការ លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​ចាប់ខ្លួន​នោះ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​បឹងកក់ ទាំង ៣ នាក់ ត្រូវបាន​ព្រះរាជអាជ្ញា ចោទប្រកាន់​ពីបទ​ប្រមាថ​មន្ត្រី​រាជការ​​សាធារណៈ រីឯ​ព្រះសង្ឃ សឺ​ន​ហាយ ដែល​ប៉ូលិស​ចាប់​ផ្សឹក បន្ទាប់ពី​ចាប់ខ្លួន កាលពី​ថ្ងៃទី១១វិច្ឆិកា ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់​សាសនា។  

ជាការ​កត់សម្គាល់ ការចាប់ខ្លួន​ប្រជាពលរដ្ឋ​បឹងកក់ និង​ព្រះសង្ឃ ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី១១វិច្ឆិកា​ម្សិលមិញ បានចេញ​សាលក្រម​ផ្តន្ទាទោស​ស្ត្រី​អ្នកភូមិ​បឹងកក់ ៧ នាក់ ដាក់ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល ក្នុងម្នាក់ៗ ពីបទ​បិទផ្លូវ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ