អានតួអត្ថបទ
បទសម្ភាស

លោក​ វ៉ា ​គីម​ហុង​៖ ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ មាន​ចេញ ​មាន​ចូល​ តែ​ក៏​មាន​ការ​ដោះដូរ​ដែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ​នេះ គឺ​លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​វ៉ា​គីម​ហុង បានចាត់ទុក ការ​លើកឡើងថា​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ថា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​អ្នក​តិ​ទៀន​លើ​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ទេ។ ផ្ទុយទៅវិញ តាម​លោក​វ៉ា​គីម​ហុង រដ្ឋាភិបាល​ចង់បាន​កា​របោះ​បង្គោល ខ័​ណ្ឌ​ព្រំសីមា​ព្រំដែន ស្តែង​ចេញពី​ផែនទី ទៅជា​បង្គោល​ព្រំដែន ធ្វើ​ពី​ថ្ម​ក្រាល​នី​ត កំណត់​ឲ្យ​បាន​ច្បាស់ លើដី​ជាក់ស្តែង។ យ៉ាងណាក៏ដោយ លោក វ៉ា​គីម​ហុង ក៏បាន​បញ្ជាក់ថា ដំណើរ​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម ចាប់តាំងពី​ឆ្នាំ២០០៦ មាន​កន្លែង​ខ្លះ ចូល​ដី​កម្ពុជា ហើយ​កន្លែង​ខ្លះ​ចេញទៅ​ខាង​ដី​វៀតណាម។ ប៉ុន្តែ​រដ្ឋាភិបាល​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា ឲ្យ​មានការ​ដោះដូរ ប៉ះប៉ូវ ដោយ​ធានាថា មិនមាន​ការខាតបង់​ខាង​ណា​ទេ។

លោក វ៉ា គីមហុង ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​
លោក វ៉ា គីមហុង ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ សហការី
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ