អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

ប្រមុខ​ការ​បរទេស​កម្ពុជា​លោក​ហោ ណាំហុង​ បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី

លោកប្រមុខ​ការទូត​កម្ពុជា ដែល​ម្សិលមិញ បាន​ចូលរួម​ក្នុងកិច្ចប្រជុំ​នៃ “គណៈកម្មការ អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី” នៅម៉ូស្គូ ថ្ងៃនេះ បាន​ជួបចរចា ជាមួយ​សមភាគី​រុស្ស៊ី។ ​ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី ដែល​មាន​រូប លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ជា​សហប្រធាន ពីខាង ភាគីខ្មែរ គូភាគី​បាន​ចុះ​ហត្ថលេខា​លើ “កម្មវិធី​នៃ​សកម្មភាព​រួម​ក្នុង​វិស័យ​ទេសចរណ៍” ហើយ ថ្ងៃនេះ ក្នុង​ជំនួប​ជាមួយ សមភាគី​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ៉្រូវ គឺមាន​ចុះ​បាន “ផែនការ​នៃ​កិច្ច​ពិគ្រោះ រវាង​ក្រសួង​ការបរទេស​រុស្ស៊ី​និង​កម្ពុជា សម្រាប់​ឆ្នាំ​២០១៥-២០១៧។

លោក ហោ ណាំហុង និង​ស៊ែកហ្គៃ​ ឡាវ្រ៉ូស នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃទី ៤ មីនា ២០១៥
លោក ហោ ណាំហុង និង​ស៊ែកហ្គៃ​ ឡាវ្រ៉ូស នៅ​ទីក្រុង​ម៉ូស្គូ ថ្ងៃទី ៤ មីនា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​ពួក​អ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី ខាង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច និង វិទ្យាសាស្ត្រ-បច្ចេកទេស ដែល​មាន​រូប​លោក ជា​សហប្រធាន​ពី​ខាង​ភាគី​កម្ពុជា លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស កម្ពុជា ដោយ​ឆ្លើយ​តប​នឹង​សំនួរ ៖ តើ​កម្ពុជា​ត្រៀម​ឆ្លង​ឬ​ទេ ទៅ​ទូទាត់​ជាមួយ​អ្នក​ទេសចរ​រុស្ស៊ី ជា​ប្រាក់​រូប្ល​រុស្ស៊ី ដូច​ដែល​ប្រទេស​អេស្ហ៊ីព​គ្រោង​ធ្វើ? បាន​ថ្លែង​ថា ៖ យើង​មិន​ឃើញ​មាន​បញ្ហា អ្វីទេ ក្នុង​ការឆ្លង​ទៅ​ទូទាត់ ជា​ប្រាក់​រូប្ល ជាមួយ​ពួក​អ្នក​ទេសចរ​រុស្ស៊ី ហើយ​កម្ពុជា​ត្រៀម​ពិភាក្សា​បញ្ហា​នេះ។

 
តាម​ប្រសាសន៍​លោក​ប្រមុខ​ការទូត​ខ្មែរ ៖ ​ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​អ្វី​ជា​ធំ​ដុំ​ឡើយ ក្នុង​រឿង​នេះ។ សំខាន់​បំផុត យើង​រីករាយ​នឹង​ស្វាគម​ពួក​អ្នក​ទេសចរ​រុស្ស៊ី​ដែល​ទៅ​ទស្សនា​ប្រទេស​កម្ពុជា។ ប្រាក់​រូប្ល ឬ​រូបិយវត្ថុ​ណា​ផ្សេង មិនមែន​ជា​បញ្ហា​ចម្បង​ឡើយ។ សំខាន់ គឺ​យើង​មាន​លទ្ធភាព​អភិវឌ្ឍ​វិស័យ​នេះ ក្នុង​បរិបទ​នៃ​សក្តានុពល​ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច​និង​វិនិយោគ។ យើង​ស្វាគម ពួក​អ្នកទេសចរ​រុស្ស៊ី ដែល​ទៅ​សម្រាក​ក្នុង​ប្រទេស​កម្ពុជា។

លោក ហោ ណាំហុង បានឲ្យដឹងថា គូភាគី បាន​ចុះ​នឹង​គ្នា គឺ កម្មវិធី​នៃ​សកម្មភាព​រួម រុស្ស៊ី-​កម្ពុជា លើ​វិស័យ​ទេសចរណ៍។

ចំណេកលោករដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​រុស្ស៊ី Nicolai Nikiforov ដែល​ជា​សហប្រធាន គណៈកម្មការ​អន្តរ​រដ្ឋាភិបាល ពី​ខាង​ភាគី​រុស្ស៊ី បាន​កត់​សម្គាល់​ថា បច្ចុប្បន្ន​មាន​អ្នក​ទេសចរ​រុស្ស៊ី ច្រើន​បង្គួរ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ចំនួន​នេះ​ឡើង​ដល់ ១សែន ៣​ម៉ឺន​នាក់​ទៅ​ហើយ។

នាកិច្ចចរចា​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ និង​លោក​រដ្ឋមន្ត្រី​ការបរទេស កម្ពុជា ហោ ណាំហុង បាន​លើក​យក​ទៅ​ពិភាក្សា សភាពការណ៍​បច្ចប្បន្ន និង​ទស្សនវិស័យ នៃ ការស៊ីជម្រៅ​សហប្រតិបត្តិការ​ទ្វេ​ភាគី​ដែល​មាន​ន័យ​អនុវត្ត បាន​ផ្ទៀងផ្ទាត់​គោលជំហរ​ប្រទេស​ទាំងពីរ ជុំ​វិញ​បញ្ហា​អន្តរជាតិ​និង​តំបន់ ដែល​ប្រកប​ដោយ​បច្ចប្បន្នភាព​បំផុត។ ជា​លទ្ធផល​ជំនួប គឺ​មាន​ចុះ​បាន “ផែនការ​នៃ​កិច្ចពិគ្រោះ រវាង​ក្រសួង​ការបរទេស​រុស្ស៊ី​និង​កម្ពុជា សម្រាប់​ឆ្នាំ ២០១៥-២០១៧។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​នៃ​ប្រមុខ​ការទូត​ទាំងពីរ លោក​ឡាវ៉្រូវ បាន​ឲ្យ​ដឹង​ថា​សន្ធិសញ្ញា​ស្តី​អំពី​ការធ្វើ​បត្យាប័ន រវាង​កម្ពុជា​និង​រុស្ស៊ី ត្រៀម​ជិត​ចប់​សព្វ​គ្រប់​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ