អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធាន​ទឹក​ប្រកាស​ពី​ការ​ឡើង​កម្តៅ​រហូត​ដល់​៤០​អង្សា

នៅ​ក្នុង​សប្ដាហ៍​នេះ ចាប់​ពី​ថ្ងៃ​ទី​១១​មេសា​នេះ ដល់​ថ្ងៃ​ទី​១៧ មេសា ស្ថានភាព​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​សីតុណ្ហភាព​ចាប់​ពី​៣៤ ដល់​៤០​អង្សា​សេ។ ក្នុង​នោះ​តំបន់​វាល​រាប​មាន​សីតុណ្ហភាព​ចាប់​ពី​៣៧ ដល់​៤០​អង្សា​សេ តំបន់​មាត់​សមុទ្រ​ពី​៣៤​ដល់​៣៧ អង្សា​សេ និង​តំបន់​ខ្ពង់​រាប​មាន​សីតុណ្ហភាព​ចាប់​ពី​៣៦​ដល់​៣៩​អង្សា​សេ។ ជាមួយ​គ្នា​នេះ តំបន់​ទាំង​នេះ​អាច​នឹង​មាន​ភ្លៀង​កក់​ខែ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​សប្ដាហ៍​នេះ ដែល​កម្រិត​សីតុណ្ហភាព​អាច​កើន​ឡើង​ចាប់​ពី​៣៧ ដល់​៤០​អង្សា​ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្ទរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​រក​ភ្លៀង។

 
គួរ​កត់​សម្គាល់​ថា ការ​ឡើង​កម្តៅ​នៅ​កម្ពុជា​នា​ពេល​នេះ​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​រហូត ដល់​លោក​នាយក​រដ្ឋ​មន្ត្រី។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​កាត់​សីមា​ព្រះវិហារ ខេត្ត​ព្រៃវែង បន្ត​អំពាវនាវ ​ឲ្យ​អភិបាល​ខេត្ត​គ្រប់​ខេត្ត រួម​និង​មន្ទីរ​ធនធាន​ទឹក​បង្កើន​ការ​យក​ចិត្ត​ដាក់​ដោះ​ស្រាយ​បញ្ហា​កង្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់។

សូម​បញ្ជាក់​ថា ភាព​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​ការ​ឡើង​កំដៅ​ខ្លាំង​ជាង​ឆ្នាំ​មុ​ន បាន​នាំឲ្យ​ប្រជា​ពល​រដ្ឋ ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​ខេត្ត​មួយ​ចំនួ​ន​ដូច​ជា៖ បន្ទាយ​មាន​ជ័យ កោះ​កុង កំពង់​ចាម កំពង់​ធំ ជា​ដើម។ ហើយ​ខេត្ត​ទាំង​នេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធ​ន​ធាន​ទឹកនិង​ឧតុ​និយ​ម​ កំពុង​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ។
ការ​ជូន​ដំណឹង​របស់​ក្រសួង មានឃុំ-សង្កាត់ ជាង​៥០​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេសនឹង​ប្រឈម​កា​រ​ខ្វះ​ខាត​ទឹក​ប្រើ ​ប្រាស់​ចាប់​ពី​ខែ​បួន​ត​ទៅ។ កន្លងម​ក​រដ្ឋា​ភិបាល​ក៏​បានចេញ​សារា​ចរ​មិន​អនុញ្ញាត្ត​ឲ្យ​ពល​រដ្ឋ​ធ្វើ​ ស្រែ​ប្រាំង​ជា​លើក​ទី​២​នោះ​ទេ ទោះ​តំបន់​មួយចំនួន​នៅ​មាន​ទឹក​ប្រើ​ប្រា​ស់ក៏​ដោយ។ ​រដ្ឋា​ភិ​បាល​យល់​ថា ទុក​ទឹក​ប្រើ​ប្រាស់​សម្រាប់​​​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ព្រោះ​ភា​ព​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ​អូស​បន្លាយ​រហូត​ដល់​ចុងខែ​កក្កដា៕  

ពាក់ព័ន្ធ​នឹង​ការ​ឡើង​កម្តៅ​នេះ​ដែរ នៅ​ប្រទេស​ម៉ាឡេស៊ី​ឯណោះ​វិញ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី បាន​បញ្ជា​ឲ្យ​បិទ​សាលា​រៀន​ចំនួ​ន២៤៩​កន្លែង ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ដើម្បី​ការពារ​សុវត្ថិភាព​និង​សុខភាព​សិស្ស​ខណៈ​កម្តៅ​កើន​ដល់​៣៧អង្សាសេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ