អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​កម្ពុជា ប្រទាន​សិទ្ធិ​ធ្វើ​នយោបាយឡើង​វិញ​​ដល់​មន្ដ្រី​អតីត​បក្ស​ប្រឆាំង​ម្នាក់​ទៀត

មន្ដ្រី​អតីត​បក្ស​ប្រឆាំង​ម្នាក់​ទៀតហើយ ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​។ ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ នរោត្តម សីហមុនី នៅ​ថ្ងៃ​សៅរ៍ ទី​០២ មីនា​នេះ បាន​ឡាយ​ព្រះហស្តលេខា​លើ​​ព្រះ​រាជ​ក្រឹត្យ ផ្ដល់​នីតិ​សម្បទាដល់​លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ​។ លោក ស៊ីម វ៉ាន់នី ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ តាម​អំណាច​សាល​ដីកា​ចុះ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​។ សូមជម្រាប​ជូន​ថា គិត​ត្រឹម​ពេល​នេះ មាន​មន្ដ្រី​អតីត​គណបក្ស​ប្រឆាំង​ចំនួន​៣​រូប​ហើយ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​នោះ​រួម​មាន លោក គង់ គាំ, ​​លោក គង់ បូរ៉ា, និង​ចុង​ក្រោយ​នេះ​គឺ​លោក ស៊ីម វ៉ាន់នី​៕

ព្រះមហាក្សត្រ​កម្ពុជា​ ព្រះ​បាទ នរោត្តម សីហមុនី
ព្រះមហាក្សត្រ​កម្ពុជា​ ព្រះ​បាទ នរោត្តម សីហមុនី @Royal Du Cambodge
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ