អានតួអត្ថបទ
កម្ពុជា

អគ្គលេខាធិការ​​រដ្ឋសភា​​នឹង​ត្រូវ​​សួរ​នាំ​​ដោយ​​គណៈកម្មការ​​ទី២​នៅ​​សប្តាហ៍​​ក្រោយ​

អគ្គលេខាធិការ​​រដ្ឋសភា ​ត្រូវ​បាន​​កោះ​អញ្ជើញ​​ដោយ​​ប្រធាន​​គណៈកម្មការ​​ទី២​រដ្ឋ​សភា ​លោក​ ជាម​ យៀប ​ចូលរួម​​ប្រជុំ​​នៅ​​ថ្ងៃ​ទី​១០ ​មីនា ​ខាង​មុខ​ លើ​​ប្រធាន​បទ​​លទ្ធកម្ម​​សាធារណៈ​។​ ការ​ចេញ​លិខិត​​អញ្ជើញ​​របស់​​ប្រធាន​​គណៈកម្មការ​ទី២​ដូច្នេះ ​​បាន​ធ្វើ​ឡើង​​តប​​តាម​លិខិត​ របស់​លោក​​សុន ឆ័យ​ ​អនុប្រធាន​​គណៈកម្មកា​រ​​ទី២​រដ្ឋសភា​​ដែល​​បាន​ស្នើ​​កន្លង​មក​​ទាក់ទង​​ទៅ​នឹង​​ការ​ចាយ​វាយ ​និង​​​ការ​ដេញ​ថ្លៃ​​ការងារ​​នានា​​របស់​​អគ្គ​លេខាធិការដ្ឋាន​​រដ្ឋសភា​។

លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ជាអ្នកស្នើសុំឲ្យអគ្គលេខាធិការ​​រដ្ឋសភា ​ចូលរួម​​ប្រជុំ​​ស្តីពី ​ប្រធាន​បទ​​លទ្ធកម្ម​​សាធារណៈនៅ​​ថ្ងៃ​ទី​១០ ​មីនា ​ខាង​មុខ​
លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ជាអ្នកស្នើសុំឲ្យអគ្គលេខាធិការ​​រដ្ឋសភា ​ចូលរួម​​ប្រជុំ​​ស្តីពី ​ប្រធាន​បទ​​លទ្ធកម្ម​​សាធារណៈនៅ​​ថ្ងៃ​ទី​១០ ​មីនា ​ខាង​មុខ​ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​សុន ឆ័យ ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា ការប្រកាស​បើក​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​ទី២នៃ​រដ្ឋសភា​ទាក់ទង ទៅនឹង​លទ្ធកម្ម​សាធារណៈ តប​តាម​ការស្នើសុំ​របស់លោក​គឺជា​នីតិវិធី​ដែល​គណៈកម្មការ​នានា របស់​រដ្ឋសភា​ត្រូវតែ​ធ្វើ ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​បុគ្គល ឬ​គណបក្ស ណា​ឡើយ។

ការ​ថ្លែង​ដូច្នេះ​របស់​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហាញ​លិខិត
មួយច្បាប់​របស់លោក​ជាម យៀប ប្រធាន​គណៈកម្មការ​ទី២ ចុះ​ថ្ងៃទី២មីនា ហើយ​ទើបតែ​ដល់​ដៃ អ្នកសារព័ត៌មាន ដែល​ក្នុង​លិខិត​នោះ​គណៈកម្មការ​ទី២ បាន​កោះអញ្ជើញ​អគ្គលេខា
ធិ​ការ​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី១០មីនា​ខាងមុខ។

កាលពី​ខែ​មុន​ការផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ក្នុងការ​ធ្វើ​បង្គោល​ទង់ជាតិ និង​ការដេញថ្លៃផ្សេងៗ
ទៀត រួមទាំង​ការចាយវាយ​របស់​រដ្ឋ​សភា​ផងដែរ ត្រូវបាន​លើកឡើង​ដោយ​លោក សុន ឆ័យ
អនុប្រធាន​នៃ​គណៈកម្មការ​ទី២រដ្ឋសភា ដែល​នេះ​ជា​សំណួរ​ដែល​ត្រូវ​ទទួល​ចម្លើយ​នៅក្នុង
កិច្ចប្រជុំ​ខាងមុខ។

លើសពីនេះ លោក សុន ឆ័យក៏បាន​ត្រៀម​ផងដែរ​ពី​ការ​ចោទសួរ​ទាក់ទង​ទៅនឹង​ការតែងតាំង សមាជិកគ្រួសារ ដោយ​សំដៅ​ទៅលើ​លោកមិត្ត ការ៉េ​ន អគ្គលេខាធិការ​ង ដែលមាន​សាច់ញាតិ​ជាច្រើន​បម្រើកា​រងារ​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា។ លោកឡេង ប៉េងឡុង មិនអាច​សុំ​ការពន្យល់​បានទេ​នៅថ្ងៃនេះ។

ក្នុង​គោល​បំណង​កែលម្អ​ស្ថាប័ន​រដ្ឋសភា កាលពី​ខែតុលា​ឆ្នាំទៅ លោកសុន ឆ័យ បាន​សរសេរ​លិខិត​ទៅ​ប្រធានរដ្ឋសភា​លោកហេង សំរិន ដើម្បី​ស្នើសុំ​ព្យួរការងារ​លោកឡេង ប៉េងឡុង
ដោយ​យល់ថា អគ្គលេខាធិការ​រដ្ឋសភា​រូបនេះ មិនបាន​ឆ្លើយតប​ទាក់ទង​ទៅនឹង​អ្វីដែល​លោក លើកឡើងថា​មាន​ភាពមិនប្រក្រតី​នៅក្នុង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ