អានតួអត្ថបទ
កម្ពុជា

អ្នកគ្រូ​នាង ​ផល្លា ​ទទួល​បាន​គ្រឿង​​ឥស្សរិយយស​​ថ្នាក់​​មហា​​សេរី​វឌ្ឍន៍​ពី​រដ្ឋាភិបាល​

បន្ទាប់ពី​នាំ​ពិភពលោក​ឲ្យ​ស្គាល់​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​គ្រូ​ឆ្នើម​ពិភពលោក​រហូតដល់​វគ្គ​ចុងក្រោយ​ចំនួន១០នាក់​នោះ នៅ​រសៀល​ថ្ងៃនេះ អ្នកគ្រូ​នាង ផល្លា គ្រូបង្រៀន​កុមារ​ពិការភ្នែក គ ថ្លង់​នៅ​អង្គការ​គ្រួសារ​ថ្មី ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន១០០លាន​រៀល។ ការបំពាក់​គ្រឿង​ឥស្សរិយយស​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិ​ធិ​បិទ​សន្និបាត​អប់រំ យុវជន និង​កីឡា​របស់​ក្រសួង​អប់រំ​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិច​ណូ)។ ក្រៅពី​អ្នកគ្រូ​នាង ផល្លា ស្ថាបនិក​ពីរ​នាក់​ទៀត​នៃ​អង្គការ​គ្រួសារ​ថ្មី ក៏ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ផងដែរ។ បន្ទាប់ពី​ទទួលបាន​គ្រឿង​ឥស្សរិយយស​ដ៏​មានតម្លៃ​នេះ លោកគ្រូ​នាង ផល្លា បាន​សម្តែង​ការសប្បាយរីករាយ​យ៉ាងខ្លាំង និង​ប្តេជ្ញា​បន្ត​បង្រៀន​កុមារ​ពិការភ្នែក គរ ថ្លង់​នៅ​អង្គការ​គ្រួសារ​ថ្មី​ពេញ​មូ​យ​ជីវិត​របស់​អ្នកគ្រូ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បំពាក់​គ្រឿង​ឥស្សរិយយស​​​ថ្នាក់​​​មហា​​​សេរី​​វឌ្ឍន៍​ដល់​អ្នកគ្រូ​នាង​ ផល្លា​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បំពាក់​គ្រឿង​ឥស្សរិយយស​​​ថ្នាក់​​​មហា​​​សេរី​​វឌ្ឍន៍​ដល់​អ្នកគ្រូ​នាង​ ផល្លា​ RFI/ Siv Chana
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ