អានតួអត្ថបទ
កម្ពុជា-សង្គម

អា​ជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​បន្ត​ប្រតិ​បត្តិ​​ការ​កាយ​គំនរ​បាក់​បែក​ទាំង​យប់​ដើម្បី​សង្រ្គោះ​មនុស្ស​ដែល​ជាប់​ក្នុង​នោះ​

អាជ្ញាធរ ខេត្ត ព្រះ សីហនុ បញ្ចេញ ប្រតិបត្តិ ការ រហូត ដល់ យប់ នេះ​ដោយ​មិន សម្រាក នោះ ទេ ដើម្បី​កាយ​គំនរ បាក់​បែក​នៃ អគារ កម្ពស់​៧ ជាន់ ដែល បាន រំលំបាក់​​ កាល ពី ម៉ោង ជិត​៥ ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍នេះ​។​ នេះ​បើ​តាម​ការ​អះ​អាង​​របស់​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះ​សីហនុ​។

សមត្ថកិច្ចកំពុងរកជនរងគ្រោះ​ដែល​ជាប់​ក្នុងគំនរបាក់​បែក
សមត្ថកិច្ចកំពុងរកជនរងគ្រោះ​ដែល​ជាប់​ក្នុងគំនរបាក់​បែក @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ អ៊ី ​សុខឡេង​ បាន​ឲ្យដឹង​ថា ​រហូត​មក​ទល់​ម៉ោង​ជាង​៥ល្ងាច​នេះ​ ប្រតិ​បត្តិ​ការ​កាយ​គំនរ​បាក់​បែក​នៃ​អគារ​សំណង់​របស់​ចិន​នោះ ​គឺ​ទើប​បាន​ប្រមាណ​ជាង​៣០%​ប៉ុណ្ណោះ ​ខណៈ​ជន​រង​គ្រោះ​ស្លាប់​កើន​ឡើង​ដល់​៧​នាក់ និង​របួស​យ៉ាង​ហោច​២១​នាក់​។

ទាក់​ទង​នឹង​ការ​បាក់​រំលំ​អាគារ​សំណង់​កម្ពស់​៧ជាន់​ដែល​អាជ្ញាធរ​អះអាង​ថា​មិន​មាន​ច្បាប់​អនុញ្ញាត​នេះ ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​៣នាក់​ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ជា​ម្ចាស់​ដី​ជួល​ឲ្យ​ចិន​។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ​ ជន​ជាតិ​៣​នាក់​នោះរួម​មាន​ឈ្មោះ Chen Kun ជា​ម្ចាស់ការ​ដ្ឋាន​សំណង់ ​ឈ្មោះ Deng Xing Gul ជា​ម្ចាស់​ក្រុម​ហ៊ុន​ទទួល​សាង​សង់​ និង​ ឈ្មោះ​ Gao Yu ជា​អ្នក​ម៉ៅការ​បូក​ជញ្ជាំង​អគារ​ ខណៈ​ជន​ជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ញឹក ហ៊ុយ ​ដែល​ជួល​ដី​ឱ្យ​ជនជាតិ​ចិន​សាង​សង់​អគារ​សម្រាប់​ធ្វើ​សណ្ឋាគារ​នេះ ក៏​ត្រូវ​នាំ​ខ្លួន​ទៅ​សាក​សួរ​ដែរ​។​

ក្រោយ​ការបាក់​អគារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង សំណង់អះអាងថា អគារនេះ សាង​សង់​ឡើង​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាតទេ​គឺ​ខាង​ក្រសួង​ហាម​ឃាត់​ពីរ​លើក​ហើយ​តែ​ម្ចាស់ការ​ដ្ឋាន​សាង​សង់​នេះមិន​ព្រម​ស្តាប់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ