អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​បឹងកក់​បន្ត​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ ជួយ​ពន្លត់​ទំនាស់​ដីធ្លី​ជាង​ ១០​ឆ្នាំ​នៅ​ភ្នំពេញ​និង​ដោះលែង​អ្នក​តំណាង​ម្នាក់

ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជា​ ១០​នាក់ បាន​បន្ត​យក​ញត្តិ​ទៅ​ដាក់​នៅ​ធនាគារ​ពិភព​លោក (World Bank) និង​សហភាព​អឺរ៉ុប (EU) នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ទាំង​ពីរ​នេះ ជួយ​អន្តរគមន៍​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាង​ ១០​ឆ្នាំ​ នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​របស់​ខ្លួន​ម្នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ អ្វី​ជា​ការ​កត់​សម្គាល់ ក្នុង​ពេល​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ទាំងពីរ​ខាង​លើ​នេះ ក៏​មាន​ការ​រារាំង​ពី​កង​កម្លាំង​សន្តិសុខ​ទីក្រុងភ្នំពេញ​ដែរ តែ​មិន​មាន​ការ​​ប៉ះ​ទង្គិច​គ្នា​ទេ។

ប្រជាពលរដ្ឋសហគមន៍នៅតំបន់បឹងកក់ប្រមាណជា ១០នាក់ បានបន្តយកញត្តិទៅដាក់នៅធនាគារពិភពលោក (World Bank) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធនេះ ដើម្បីសុំឲ្យស្ថាប័នអន្តរជាតិធំៗទាំងពីរនេះ ជួយអន្តរគមន៍ដោះស្រាយបញ្ហាជម្លោះដីធ្លីជាង ១០ឆ្នាំ
ប្រជាពលរដ្ឋសហគមន៍នៅតំបន់បឹងកក់ប្រមាណជា ១០នាក់ បានបន្តយកញត្តិទៅដាក់នៅធនាគារពិភពលោក (World Bank) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធនេះ ដើម្បីសុំឲ្យស្ថាប័នអន្តរជាតិធំៗទាំងពីរនេះ ជួយអន្តរគមន៍ដោះស្រាយបញ្ហាជម្លោះដីធ្លីជាង ១០ឆ្នាំ
ផ្សាយពាណិជ្ជកម្ម

“សូម​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រី​ទេព វណ្ណី និង​ជួយ​បញ្ចប់​ជម្លោះដីធ្លី​នៅ​សហគមន៍​បឹង​កក់”!!!”។ នេះ​គឺ​ជា​ការ​ទទូច​សុំ​របស់​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​ប្រមាណ​ជា​ ១០​នាក់ កាល​ពីព្រឹក​ថ្ងៃ​ពុធ​ទី​ ១៤​កញ្ញា​នេះ ខណៈ​ដែល​ពួកគេ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ធនាគារ​ពិភព​លោក (World Bank) និង​សហភាពអឺរ៉ុប(EU) ដើម្បី​ជួយ​ដល់​ពួកគេ។ ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់​មាន​ខ្លឹម​សារ​សំខាន់​ចំនួន​ ៣​ចំណុច ទី​១.ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រី ទេព វណ្ណី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ទី​២.សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ ដែល​នៅ​សេសសល់​ប្រមាណ​ជា​ ១៩​គ្រួសារ និង​ទី៣.គឺ​ជួយ​ការពារ​តំណាង​របស់​ខ្លួន​ចំនួន​ពីរ​រូប​ទៀត គឺ​អ្នក​ស្រី គង់ ចន្ថា និង​អ្នក​ស្រី បូ ឆវី ដែល​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅថ្ងៃ​ទី ១៩​កញ្ញា​ខាង​មុខ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​អ្នក​ស្រី ទេព វណ្ណី។

តំណាង​សហគមន៍​បឹង​កក់ អ្នក​នាង បូវ សោភា បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំងពីរ គឺ​ដោយសារ​ពួក​គេ​ជឿជាក់​ថា ធនាគារ​ពិភព​លោក (World Bank) នេះ​ហើយ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់ និង​ជា​ដើម​ចម​នៃ​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅស្ថាន​ តាំង​ពី​ឆ្នាំ​ ២០០៧​មក។ ចំណែក​សហភាព​អឺរ៉ុប​វិញ ត្រូវ​បាន​ពួក​គេ​ជឿ​ដែរ​ថា នឹង​មាន​ទឹក​មាត់​ប្រៃ​អាច​និយាយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា មក​លើ​តំណាង​របស់​ពួក​គេ។ ញត្តិ​របស់​ប្រជាសហគមន៍​បឹង​កក់​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ចេញ​មក​ទទួល​ដោយ​តំណាង​ នៃ​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ទាំង​ពីរ តែ​មិន​ទាន់​ប្រាកដថា នឹង​អាច​ជួយ​ដោះស្រាយ​បាន​នោះ​ទេ។

ក្រៅ​ពី​ញត្តិ​ ដែល​មាន​កម្រាស់​តែ​ ១​ទំព័រ​នេះ​ហើយ ក្រុម​អ្នក​ភូមិ​ ដែល​មាន​សុទ្ធ​តែ​ជា​ស្រ្តី​នេះ ក៏​បាន​លើក​បដា​ធំ​ៗ អម​ដោយ​រូបថត​របស់​សកម្មជន​ដីធ្លី​ដ៏​លេច​ធ្លោ​មួយ​ចំនួន​ ដែល​រង​ការ​បង្រ្កាប និង​ការ​ចាប់​ចង​នៅ​ក្នុង​ការ​តវ៉ា​នា​ពេល​កន្លង​មក ពិសេស​គឺ​អ្នក​ស្រី ទេព វណ្ណី ម្ចាស់​ពាន​រង្វាន់”​ស្ត្រី​ភាព​ជា​មេ​ដឹកនាំ​ពិភពលោក” របស់​អង្គការ​អាមេរិក ​វ៉ាយថល វ៉យស៍ (Vital Voices) ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

គួរ​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​លើក​ទី១ ហើយ​ក៏​មិន​ទំនង​ជា​លើក​ចុង​ក្រោយដែរ ដែល​សហគមន៍​បឹងកក់ បាន​ចេញ​មុខ​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ទាំង​ពីរ​នៅ​កម្ពុជា​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ