អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បដិវត្តព័ណ៌៖ «សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បារម្ភ​ជ្រុល​តែ​រដ្ឋាភិបាល​ថា​ការពារ​ប្រសើរ​ជាង​ព្យាបាល»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ដែល​ការ​គ្រោង​ទុក​មែន ក្រុម​មន្ត្រី​អង្គការ សមាគម បាន​ចាប់​ផ្តើម​ពាក់​អាវ​ខ្មៅ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បង្ហាញ​ពី​យុទ្ធនាការ​រួម​គ្នា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​១​រូប។ យុទ្ធនាការ​នេះ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា​ជា​រូបភាព​នៃ​បដិវត្ត​ព័ណ៌ ដែល​ត្រូវ​តែ​មាន​ការ​ទប់​ស្កាត់​ជា​មុន​ដើម្បី​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​ទៅ​ជា​ធំ។ ក៏​ប៉ុន្តែ អ្នក​តាម​ដាន​សភាពការណ៍​និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ជា​ការ​តវ៉ា​ធម្មតា មិន​មាន​ពាក់​ព័ន្ធ​នឹង​ចលនា​បដិវត្ត​ព័ណ៌​អ្វី​ទេ។

អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​​ នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ។ ​​
អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់​​ចំនួន​​៨​​នាក់​​ នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ ​ក្នុង​​យុទ្ធនាការ​​ស្លៀក​​ពាក់​​ខ្មៅ។ ​​ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ