អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រៀប​ចំខ្លួន​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាស​ធាតុ​

កាល​ពី​ថ្ងៃទី​២៣​ ខែកញ្ញា ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​អនុម័ត​បញ្ជូ​ន កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​សុំ​ សច្ចាប័ន​ពី​ស្ថាប័ន​​នីតិ​ប្បញ្ញតិ្ត​។​ កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិ​បាល​បញ្ជាក់ថា​អាច​នឹង​ត្រូវ​សភា​លើកយ​កម​កសម្រេច​នៅ​ពេល​ចូល​កង​វិញ ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។​   

នៅខេត្ត​Volgograd​ ​​​អាកាសធាតុ​​​រាំង​ស្ងួត​ធ្វើឲ្យ​​ដំណាំ​​ឡើងខ្លោច​​លើផ្ទៃ​ដី​​​អស់​​១៦.០០០​ ហិកតា​​
នៅខេត្ត​Volgograd​ ​​​អាកាសធាតុ​​​រាំង​ស្ងួត​ធ្វើឲ្យ​​ដំណាំ​​ឡើងខ្លោច​​លើផ្ទៃ​ដី​​​អស់​​១៦.០០០​ ហិកតា​​
ផ្សាយពាណិជ្ជកម្ម

ចំពោះ​កម្ពុជា​ពេល​នេះ ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ឈាន​មួយ​ដំ​ណាក់​កាលទៀត​ហើយ ​ក្នុង​គោល​ដៅ​ឈាន​ទៅ​រក​ការ​ផ្តល់​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ។ ជា​កិច្ច​ព្រម​ព្រៀង​មួយ​ ដែលនឹង​ផ្តល់​ផល​ប្រយោជន៍​មួយ​ចំនួន​ដល់​កម្ពុជាដែ​រ ​ហើយ​ក៏​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​កម្តៅ​លើ​ភព​ផែន​ដី។ នេះ​បើ​តាម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ស្រ៊ុន ដា​រិទ្ធិ​។

 
នៅ​ក្នុង​សន្និ​សីទ​ស្តី​ពី​អាកាសធា​តុ ​(COP21) កាល​​ពី​ខែធ្នូ​ ឆ្នាំ២០១៥ នៅ​ប្រទេស​បារាំង ​មាន​ប្រទេស​ប្រមាណ១៩៥​លើ​ពិភព​លោក​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ជា​សកល​ដំបូង​គេមួយ ​ដើម្បី​ឲ្យ​ប្រទេស​ទាំងអស់​លើ​ភព​ផែន​ដី​នេះ​ចាប់​ផ្តើម​សកម្មភាព​របស់​ខ្លួន​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។ ​កិ​ច្ច​ព្រម​ព្រៀង​ស្តីពី​​ការ​​កាត់​បន្ថយ​​កំដៅ​​ផែន​ដី​​នេះ​ ​ អាច​​ចូល​​ជា​​ធរមាន​ជា​ស្ថាពរ​នៅមុន​ដំណាច់​ឆ្នាំ​២០១៦។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ប្រទេស​មហា​អំណាច​ពីរ​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​លើ​ផែន​ដី គឺចិន និងអាមេរិក បាន​ប្រកាស​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​នេះ។​ តួលេខ​ចុង​ក្រោយ​រហូត​មក​ដល់​ពេល​នេះ មានប្រទេស​៦០​បាន​ប្រកាស​ផ្តល់​សច្ចាប័ន ប៉ុន្តែ​បើ​គិត​ជា​ភាគ​រយ​ គឺ​មាន​តែ​៤៧.៧៦ភាគ​រយ​នៃ​ប្រទេស​បញ្ចេញឧស្ម័ន​ពុល ដែល​បាន​ផ្តល់​សច្ចាប័ន​។ 

គួរ​ជំរាប​ជូន​ថា​ក្នុង​ករណី​ប្រទេស​ផ្តល់​សច្ចាប័ន​មាន​គ្រប់​៥៥​ តែ​សុទ្ធ​តែ​ជាប្រទេស​តូចៗ ​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ច្រើន ​ហើយ​មិន​គ្រប់​៥៥% ​នៃ​កម្រិត​ឧស្ម័ន​ពុល​សរុប ​ គឺ​កិច្ច​ព្រមព្រៀង​នេះ ​មិន​អាច​ចូល​ជា​ធរមាន​បានទេ។ ដូច្នេះ ​គេត្រូវ​ការ​ជា​ចាំបាច់ ​នូវការ​ផ្តល់​សច្ចាប័ន​ពី​ប្រទេស​មហាយក្ស​សេដ្ឋកិច្ច ​ដូច​ជា​ចិន ​ អាមេរិក​ ជប៉ុន ​ ឥណ្ឌា ​ ជាដើម។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន កាល​ពីថ្ងៃ​ទី២២ កញ្ញា បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​បញ្ជូន​ព័ត៌​មាន​ពី​ដំណើរ​ការនីតិវិធីនៃ​ការ​ផ្តល់​សច្ចាប័ន​នេះ​ប្រាប់​UN តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ដែល​ចូល​រួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​សហ​រដ្ឋ​អាមេរិក ក្រោយ​ពី​អង្គការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​ឲ្យ​កម្ពុជា​ពន្លឿន​ការ​ផ្តល់សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​នេះ​។​

លោក​ស្រ៊ុន ដារិទ្ធិ​បាន​ឲ្យ​ដឹង​ថា ​ការ​ផ្តល់​សច្ចាប័ន​នា​ពេល​ខាង​មុខ​នេះ​ បញ្ជាក់​ថា​កម្ពុជា​មាន​ឆន្ទៈនយោបាយក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ។ លោក​បន្ថែម​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​កម្ពុជា​នឹងទទួល​បាន​កញ្ចប់​ហិរញ្ញវត្ថុ និង​បច្ចេក​ទេស ពី​ប្រទេស​ធំៗ ដែល​បំពុល​បរិយា​កាស ហើយ​ប្រទេស​តូចៗ ដែលមិន​សូវ​បញ្ចេញ​ឧស្ម័ន​នេះ​យក​កញ្ចប់​ថវិកា​ទាំង​នោះ​ការពារ​ព្រៃឈើ​របស់​ខ្លួន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ