អានតួអត្ថបទ
បទសម្ភាស

លោក គីម រតនា៖«អង្គការ​ការីតាស​ចំណាយ​ថវិកា​កន្លះ​លាន​ដុល្លារ​ជួយ​ដោះស្រាយ​បញ្ហា​រាំងស្ងួត»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជម្រុញ​សមាជិក​ និង​មន្ត្រី​របស់​ខ្លួន​ឲ្យ​ផ្តោត​ការ​យក​ចិ​ត្តទុ​កដាក់​លើ​បញ្ហា​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​កង្វះ​ខាត​ទឹក អង្គការ​ការីតាស​កម្ពុជា​បាន​ត្រៀម​ធ្វើ​សកម្មភាព​ផង​ដែរ​នៅ​សប្តាហ៍​ក្រោយ លើ​សកម្មភាព​ជីក​និង​ស្តារ ​អណ្តូង ស្រះ​ទឹក នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មាន​ការ​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត។ លោក គីម រតនា នាយក​ប្រតិបត្តិ​អង្គការ​ការីតាស​កម្ពុជា​ឲ្យ​ដឹង​ថា អង្គការ​គ្រឹះស្តសាសនា​មួយ​នេះ គិត​ទាំង​គម្រោង​ដែល​មាន​ស្រាប់​និង​គម្រោង​ដែល​គ្រោង​ចាប់​ផ្តើម​នា​សប្តាហ៍​ក្រោយ​នឹង​ចំណាយ​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​រាំង​ស្ងួត​ក្នុង​ខេត្ត​ចំនួន​៦ ដោយ​ផ្តល់​ជា​ទឹ​កសា្អត​ដល់​ប្រជាជន​ដែល​ខ្វះ​ទឹក។

លោក គីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា
លោក គីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ