អានតួអត្ថបទ
កម្ពុជា

បេក្ខភាព​ប្រធាន​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សម្រេច​នៅ​ថ្ងៃ​ទី ១​មីនា

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​នៅ​ថ្ងៃ​ទី ២​មីនា​ខាង​មុខ។ ការ​ប្រជុំ​នេះ គឺ​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​កំហិត​ឱ្យ​គណបក្ស​នីមួយៗ​ជ្រើស​រើស​ប្រធាន​របស់​ខ្លួន​ក្នុង​រយៈ​ពេល ៩០​ថ្ងៃ។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​ប្រធាន​បក្ស​នឹង​សម្រេច​ជ្រើស​រើស​បេក្ខជន​ប្រធាន​ អនុប្រធាន​នៅ​មុន​ថ្ងៃ​សមាជ​មួយ​ថ្ងៃ។

បេក្ខភាព​​ប្រធាន​​បក្ស​​គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​សម្រេច​​នៅ​​ថ្ងៃ​ទី ១​មីនា
បេក្ខភាព​​ប្រធាន​​បក្ស​​គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​សម្រេច​​នៅ​​ថ្ងៃ​ទី ១​មីនា
ផ្សាយពាណិជ្ជកម្ម

បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​ទី ១ មីនា​ខាង​មុខ។ គណៈកម្មាធិការ​នាយក​គណបក្ស​ប្រមាណ ១០០​នាក់​នឹង​សម្រេច​កំណត់​យក​បុគ្គល​ណា​មួយ​ធ្វើ​ជា​ប្រធាន ឬ​ក៏​អនុ​ប្រធាន​បក្ស​ថ្មី ក្រោយ​តំណែង​ប្រធាន​ត្រូវ​ទំនេរ​ប្រមាណ​កន្លះ​ខែ​តែ​ប៉ុណ្ណោះ​ក្រោយ​លោក​សម រង្ស៊ី​ដែល​មាន​ទោស​ជាប់​ខ្លួន​បាន​ប្រកាស​លា​លែង។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា បុគ្គល​ដែល​នឹង​ជាប់​ជា​ប្រធាន ឬ​អនុ​ប្រធាន​ចាំ​បាច់​ត្រូវ​ទទួល​សំឡេង​គាំទ្រ​ពី​សមាជិក​គណៈកម្មការ​នាយក​ចំនួន ១​ភាគ ៣​ដែល​ស្មើ​ប្រមាណ​ជិត ៤០​រូប​ជា​មុន​សិន។ ក្រោយ​ការ​សម្រេច គណៈកម្មាធិការ​នាយក​នឹង​ដាក់​ជូន​សមាជ​គណបក្ស​នៅ​ថ្ងៃ​ទី ២​មីនា​ខាង​មុខ​ដើម្បី​ជ្រើស​ជា​ផ្លូវ​ការ​ដោយ​ការ​បោះ​ឆ្នោត​លើក​ដៃ។ ប៉ុន្តែ លោក​អេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ថែម​ថា បើ​ក្នុង​ករណី​ដែល​មាន​បញ្ជី​បេក្ខជន​ច្រើន​លើស​ពី​មួយ​នោះ សមាជ​គណបក្ស​ទាំង​មូល​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​សំងាត់​ជំនួស​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កោះ​ប្រជុំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី ២ មីនា​ខាង​មុខ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ ១​ពាន់​នាក់​ដែល​ជា​តំណាង​មក​ពី​គ្រប់​ខេត្ត-ក្រុង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ ក្រុម​ចលនា​នារី ក្រុម​ចលនា​យុវជន​ជា​ដើម។

គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​បង្ហើប​ពី​បុគ្គល​ណា​មួយ​នឹង​ត្រូវ​មក​ដឹក​នាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​សំឡេង​អនាមិក​មួយ​ដែល​បាន​បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​ជា​ការ​សន្ទនា​រវាង​លោក​សម រង្ស៊ី និង​លោក យឹម សុវណ្ណ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​ក្បាល​ម៉ាស៊ីន ៤​រូប គឺ​ប្រធាន​បក្ស​ម្នាក់ និង​អនុ​ប្រធាន​គណបក្ស​ចំនួន ៣​នាក់។ សូម​រំលឹក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ប្រកាស​ធ្វើ​សមាជ​ជ្រើស​រើស​ប្រធាន​ជំនួស​លោក​សម រង្ស៊ី​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ប៉ុន្តែ​គណបក្ស​បាន​ផ្លាស់​ប្តូរ​មក​ធ្វើ​សមាជ​វិសាមញ្ញ​របស់​បក្ស​ប្រឆាំង​យ៉ាង​តក់​ក្រហល​មក​ថ្ងៃ​ទី ២​មីនា​ខាង​មុខ​នេះ​វិញ។ ការ​ផ្លាស់​ប្តូរ​នេះ​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ទើប​វិសោធនកម្ម តម្រូវ​ឱ្យ​គណបក្ស​ដែល​គ្មាន​មេ​ដឹកនាំ​ត្រូវ​ជ្រើស​រើស​មេ​បក្ស​ក្នុង​រយៈពេល ៩០​ថ្ងៃ​ជា​កំហិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ