អានតួអត្ថបទ
បទសម្ភាស

លោក យឹម សុវណ្ណ​៖ ​លោក​ សម រង្ស៊ី ​សុខ​ចិត្ត​ដើរ​ចូល​ពន្ធនាគារ​ ឲ្យ​តែ​ដោះ​លែង​មន្ត្រី​របស់​ខ្លួន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅថ្ងៃនេះ គឺ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​​ជាតិ។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ លោក យឹម សុវណ្ណ បាន​​ថ្លែងថា លោក សម រង្ស៊ី សុខចិត្ត​ដើរចូល​ពន្ធនាគារ ឲ្យ​តែមាន​ការដោះលែង​មន្ត្រី​របស់​ខ្លួន​​ឲ្យ​​មាន​សេរីភាព​ឡើងវិញ។ លោក យឹម សុវណ្ណ ដែល​បាន​នាំយក​ដំណឹង​នេះ ទៅប្រាប់​ដល់​​សកម្មជន​​របស់ខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សរ កាលពី​ព្រឹក​មិញ​នេះ។ជុំវិញ​​ដំណើរ​​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ ត្រូវបាន លោក យឹម សុវណ្ណ បញ្ជាក់ថា លោក សម រង្ស៊ី នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​ឆ្នាំ២០១៨​ខាង​មុខ ​បើ​ទោះ​បី​ជា ​មាន ឬ គ្មាន​​ការ​សម្រប​សម្រួល​​នយោបាយ​ក្តី​។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​​ពេលផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​។​
លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​​ពេលផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​។​ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ