អានតួអត្ថបទ
កម្ពុជា

ឃាតក​សម្លាប់​លោក​កែម ​ឡី ​ត្រូវប​ញ្ជូន​ទៅ​តុលាកា​រល្ងាច​នេះ

​ឃាតក​សម្លាប់​លោក ​កែម​ ​ឡី​ នឹង​ត្រូវ​​នគរបាល​​រាជ​ធានី​​ភ្នំ​ពេញ​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​តុលាការ​បន្ត​នីតិវិធី​​ស៊ើប​សួរ​​នៅ​​ល្ងាច​​នេះ​។​ គម្រោង​​បញ្ជូន​​ខ្លួន​​ជ​​ន​ដៃ​​ដល់​​នេះ ​ធ្វើ​ឡើង​ក្រោយ​ពីការស៊ើប​សួរ​ និង​ប្រមូល​ភស្តុតាង​រយៈ​ពេល​២៤​ម៉ោង។ នេះ​គឺ​ជា​ករណី​ឃាតកម្ម​ទី​មួយ​ហើយ ​ដែល​អាជ្ញាធរ​ចាប់បាន​ជន​​បង្ក​​ភ្លាមៗ ​ក្នុង​ចំណោម​ឃាត​កម្ម​សម្លាប់​បុគ្គល​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​វែក​មុខ​ឃាតក​មិនទាន់​ឃើញ​​នៅ​ឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន។​

ឃាតក​សម្លាប់​លោក​ កែម ឡី ​នឹង​ត្រូវ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ស៊ើប​សួរ​នៅ​ល្ងា​ច​ថ្ងៃទី១១ ខែកក្កដានេះ។
ឃាតក​សម្លាប់​លោក​ កែម ឡី ​នឹង​ត្រូវ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ស៊ើប​សួរ​នៅ​ល្ងា​ច​ថ្ងៃទី១១ ខែកក្កដានេះ។ Facebook
ផ្សាយពាណិជ្ជកម្ម

នាយ​ឧត្តម​សេនីយ៍ ​ជួន ​សុវណ្ណ ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ប្រាប់​វិទ្យុបារាំង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ​ថា ​ក្រោយ​ពី​ការ​ប្រមូល​ភស្តុតាង​រយៈពេល​២៤​ម៉ោង ​បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ជន​ល្មើស ​ស្នងកា​រ​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ​ក្រុង​នៅ​ល្ងាច​នេះ។​

តាម​រយៈ​សន្និ​សីទ​កាសែត​ កាល​ពី​ថ្ងៃទី១០​ ខែ​កក្កដា ​លោក ​ជួន​ សុវណ្ណ ​បាន​បង្ហាញ​មុខ​ជន​ល្មើស ​ដោយបញ្ជាក់​ថា​ជា​ជន​ល្មើស​ពិត​ប្រាកដ​ ដែល​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី ​ហើយ​ជន​ល្មើស​រូប​នោះ​មាន​រហ័សនាម​ថា ​ជួប​ សម្លាប់​។ តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ឃាតក​ទេ។ ក្រោយ​ពី​ការ​ស៊ើប​សួរ​ជន​បង្ក ​អាជ្ញាធរ​ក៏​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​សម្លាប់​លោក​កែម ឡី​ ដែរ​។

លោក លី សុ​ផាណា ព្រះ​រាជអាជ្ញារង ​និង​ជាអ្ន​កនាំ​ពាក្យសា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា​រហូត​មកដល់​ពេល​នេះ ​ការ​ស៊ើប​អង្កេត​បាន​ទទួល​នូ​​វចំណុច​ល្អប្រ​សើរ​។ ​តែលោ​ក​មិន​អាច​បញ្ជាក់​រៀប​រាប់​ដល់សាធារណជន​បាន​ទេ ​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការ​សំងាត់​នៃកា​រ​ស៊ើប​សួរ​។

សូម​បញ្ជាក់​ថា ​លោក កែម ​ ឡី ​ ត្រូវ​បាន​ឃាតក​បាញ់ស​ម្លាប់​នៅ​ក្នុង ​ស្តារម៉ាត​ស្តុប​បូក​គោ ​វេលាម៉ោង​ ៨និង៤០​នាទី​ព្រឹក។​ ក្រោយ​ពី​ហេតុការណ៍​នៃ​ការ​បាញ់​សម្លាប់​រូប​លោក ​សមត្ថកិច្ច​បាន​ចាប់​ជន​ល្មើស​ភ្លាមៗផ​ងដែរ។  លោក ជួន សុវណ្ណ ​ធ្លាប់​បាន​បញ្ជាក់​ថា​នឹង​ស៊ើប​អង្កេត​បន្ត​ទៀត​ ដើម្បី​ស្រាវជ្រាវ​រក​មុខ​អ្នក​នៅ​ពី​ក្រោយខ្នង​ បក្ស​ពួក​ និង​អ្នក​រួម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ