អានតួអត្ថបទ
កម្ពុជា

សាកសព​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​តម្កល់​ទុក​រយៈ​ពេល​១០ថ្ងៃ

សាកសព​របស់​លោក​បណ្ឌិត កែម ឡី ​នឹង​ត្រូវ​តម្កល់​ទុក​នៅ​​ក្នុង​វត្ត​ពោធិយ៉ារាម​ ឬ​វត្ត​ចាស់ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​​។ បន្ទាប់ពីបាន​​ហែ​សព​ទៅដល់​វត្ត​នៅម៉ោង​ប្រមាណ​៤កន្លះ​ល្ងាច អ្នក​រៀបចំ​ពិធីបុណ្យ​បាន​ចាត់​ចែក​លាង​ចំអះ​ទឹក​សាក​សព​​។ រីឯអ្នកទៅ​ចូលរួម​​បុណ្យ​សព រាប់ទាំងពី​រាស្ត្រ​ដល់​ខ្សែ​រាជវង្ស​ បាន​យាង​និង​ចេញ​ចូល​អុជ​ទាប​ធូប​ ដាក់​កម្រង​ផ្កា ព្រ​មទាំង​ជូនបច្ច័យចូល​បុណ្យ​សព​​ផងដែរ។ សូម​ជម្រាបថា តាម​គម្រោង សាក​សព​ត្រូវ​រក្សា​តម្កល់​ទុក​រយៈ​ពេល​១០ថ្ងៃ។ នៅ​យប់​មិញ​នេះ​ ហេង ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង​ បាន​ទៅ​ដល់​កន្លែងតម្កល់​សព និង​​បាន​សាក​សួរ​អ្ន​កចូល​បុណ្យ​ ហើយ​រៀបចំសំឡេង​ជូន​លោក​អ្នក​នាង​ស្តាប់។  

ប្រជាពលរដ្ឋ​បាន​ចូលរួម​បុណ្យ​សព​របស់​លោក​បណ្ឌិត​ កែម​ ឡី ​កាល​ពីយប់​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។
ប្រជាពលរដ្ឋ​បាន​ចូលរួម​បុណ្យ​សព​របស់​លោក​បណ្ឌិត​ កែម​ ឡី ​កាល​ពីយប់​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ @Im Rachna
ផ្សាយពាណិជ្ជកម្ម

លោក​អ្នក​ស្តាប់! ចំពោះ​សាកសព​របស់​លោកបណ្ឌិត កែម ឡី ​ក្រុម​គ្រួសារ​នៅ​មិនទាន់​សម្រេច​ចិត្ត​នៅឡើយ​ទេថា ត្រូវ​បូជា ឬ​បញ្ចុះ។ ប៉ុន្តែពលរដ្ឋ​មួយ​ចំនួន​ដែលបាន​ដើរ​តាម​ដង្ហែ​សព ​ស្នើសុំ​ថា​កុំ​បូជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ