អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ភាព​រាំងស្ងួត​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ធំ​ប្រើប្រាស់​ទឹក កករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​រាំងស្ងួត​នៅ​ដើម​រដូវ​វស្សា​បាន​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​ស្ថានភាព​លំបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក។ នៅ​ស្រុក​មួយ​ចំនួន​ជាប់​នឹង​ស្ទឹងស្ទោង​ក្នុង​ខេ​ត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​លើក​ឡើង​ថា​បាន​ជួប​នូវ​កង្វះ​ខាត​ទឹក​ប្រើប្រាស់​។ខុសប្លែក​ពី​ទីក្រុង​នឹង​ទីប្រជុំជន​ដែល​មាន​ទឹកស្អាត​ប្រើ ភូមិ​ចំនួន​៩នៅ​ក្នុង​ស្រុកស្ទោង​នៅ​តែ​បន្ត​ប្រើប្រាស់​ទឹកកករ​ល្អក់​ខ្វល់។ មុន​នឹង​បាន​ប្រើ​ទឹក​ប្រជាជន​ត្រូវ​ចំណាយ​ពេល​អស់​ជា​ច្រើន​ក្នុង​ការ​ទៅ​ស្វែង​រក​ទឹក​នៅ​តាម​ថ្លុក និង​ចំណាយ​ពេល​បន្ថែម​ទៀត​កូរ​ជាមួយ​នឹង​សាច់ជូ ​ដើម្បី​ឲ្យ​ទឹក​រងថ្លា។ ស្ថានភាព​បែប​នេះ​ត្រូវ​គេ​ទំលាក់​កំហុស​ទៅ​លើ​អាជ្ញាធរ ដែល​មិន​បាន​ត្រៀម​លក្ខណៈ​ជាមុន ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ណា​មួយ​កើត​មាន​ជាយថា​ហេតុ។

គ្រោះ​រាំងស្ងួត
គ្រោះ​រាំងស្ងួត
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ