រដ្ឋមន្ត្រីអប់រំ៖ស្ថានភាពប្រលងបាក់ឌុបកាន់តែប្រសើរ និងធានាបាននូវគុណភាព
លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃចន្ទនេះ បានអញ្ជើញចូលរួមបើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅមណ្ឌលសំណេរ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបើកវិញ្ញាសា លោក ហង់ ជួនណារ៉ុន អះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នៅឆ្នាំនេះ គឺរឹតតែមានស្ថានភាពប្រសើរឡើង ធានាបាននូវគុណភាព និងត្រូវស្តង់ដារនៃការប្រឡង ស្របតាមកំណែទម្រង់វិស័យអបរំរបស់ក្រសួង។ លោកបានវាយតម្លៃជាបឋមនៅព្រឹកនេះថា គ្មានសំណៅឯកសារត្រូវបានយកចូលនៅមណ្ឌលប្រឡងឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:០៥