អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្មករ​រោងចក្រ W&D បន្ត​តវ៉ា​បិទ​ផ្លូ​វជម្រុញ​ឲ្យ​ទទួល​យកក​ម្មករ​១២៧​នាក់​ចុង​ក្រោយ​ចូល​ធ្វើ​ការ​វិញ​

កម្មករ ជា​ច្រើន​រយ​នាក់​នៃ​រោង​ចក្រ​កាត់​ដេរ W&D បាន​បន្ត​ធ្វើ​កូដ​កម្ម​ដោយ​បិទ​ផ្លូវ​លេខ​២១៧​មួយ​ចំហៀង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​។ ការ​បិទ​ផ្លូវ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​របស់​កម្មករ​ដូច្នេះ គឺ​ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​កម្មករ ដែល​រោង​ចក្រ​បណ្តេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ដោយ​រក្សា​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​។ 

ការតវ៉ារបស់កម្មកររោងចក្រ
ការតវ៉ារបស់កម្មកររោងចក្រ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុម​កម្មករ កម្មការិនី រោង​ចក្រ​កាត់​ដេរ W&D ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោង​ចក្រ​របស់​ពួក​គេ បាន​ទាម​ទារ​ថា ​ក្រុម​ហ៊ុន​ត្រូវ​ទទួល​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ដោយ​រក្សា​នូវ​ប្រាក់​រំលឹក​ចាប់​ពី​ថ្ងៃ​ដែល​ក្រុម​ហ៊ុន បាន​បញ្ឈប់​ពួក​គេ​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ​។

ក៏​ប៉ុន្តែ​ក្រុម​កម្មករ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ត្រូវ​គិត​ប្រាក់​អត្ថ​ប្រយោជន៍​ចំនួន​៥​ចំណុច ប្រសិន​បើ​រោង​ចក្រ​បញ្ឈប់​ពួក​គេ​ពី​ការងារ ដែល​ប្រាក់​អត្ថ​ប្រយោជន៍​ទាំង​នោះ​មាន ប្រាក់​ជូន​ដំណឹង ប្រាក់​បំណាច់​អតីត​ភាព​ការងារ ប្រាក់​ជំងឺ​ចិត្ត ប្រាក់​បំណាច់​ឆ្នាំ​ដែល​នៅ​សល់ និង​ប្រាក់​ខែ​ចុង​ក្រោយ​ដែល​កម្មរ​មិន​ទាន់​បាន​បើក​។

ទោះ​យ៉ាង​ណា ការ​ប្រមូល​ផ្តុំ​គ្នា និង​ប៉ុន​ប៉ង​ដង្ហែ​ក្បួន​ទៅ​កាន់​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រារាំង​។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ កម្មករ​រោងចក្រ W&D បាន​នាំ​គ្នា​ហែរ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ ដោយ​បាន​ដាក់​សំណើរ​សុំ​ឲ្យ​កម្មករ​ដែល​នៅ​សេស​សល់​ចំនួន​១២៧​នាក់ បាន​ចូល​ធ្វើ​ការ​វិញ​។ សម្រាប់​ក្រសួង​ការងារ សំណើរ​របស់​ក្រុម​កម្មករ នឹង​ត្រូវ​យក​ទៅ​ដោះ​ស្រាយ​នៅ​ថ្ងៃទី៦ខែមីនាខាង​មុខនៅខ​ណ្ឌមានជ័យ​។ ក៏ប៉ុន្តែ ក្រុមកម្មក​រយល់ថា ការកំណត់​រយៈពេលដោះ​ស្រាយ​នេះ មានភាព​យឺតយូរ ជា​ហេតុធ្វើឲ្យពួ​កគេប្រមូលផ្តុំ​គ្នានៅព្រឹកនេះ ​ដើម្បីដាក់ស​ម្ពាធឲ្យ​មានកា​រដោះស្រាយ​ឆាប់រហ័​ស។

សូម​រំលឹកថា កម្មករ​រោងចក្រ W&D ប្រមាណ​ជិត​២ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា កាល​ពី​ខែធ្នូឆ្នាំ​២០១៨ ដើម្បី​ស្នើសុំ​បើ​ក​ប្រា​ក់អតីត​ភាពការ​ងារសរុ​បពេញមួយ​ឆ្នាំ​តែម្តង ខណៈច្បា​ប់បា​នកំណ​ត់ថា ប្រាក់​អតីត​ភាព​ការងា​រនឹង​ត្រូវ​អនុ​វត្តនៅ​ឆ្នាំ២០១៩នេះ​ ដោយបើ​ក២ដ​ងក្នុង​មួយ​ឆ្នាំ។ បញ្ហានេះ​ បាន​ធ្វើឲ្យ​រោងច​ក្របញ្ឈ​ប់កម្មក​រដំបូ​ងជាង​១ពាន់​នាក់​។ ហើយ​រហូត​មក​ដល់​ពេលនេះគឺ​នៅសល់​១២៧​នាក់​។

សូម​បញ្ជាក់​ថាកាលពី​​ពេលថ្មីៗនេះ លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅ​ក្រសួង​ការងា​រឲ្យ​សហកា​រជាមួ​យភាគីរោ​ងចក្រធ្វើ​ការដោះស្រាយជាបន្ទាន់ ករណី​ថៅកែ​បញ្ឈប់​កម្មក​រក្នុង​រឿង​វិវាទ​ការងារ​នេះ ដោយ​លោក​ថា ការ​បញ្ឈប់​នោះ​មិន​មែន​ជា​ជម្រើស​ល្អឡើ​យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ