អានតួអត្ថបទ
បទសម្ភាស

លោក ហុង លឹម ៖ ពិធីជួបជុំសមាជិកបក្សប្រជាជនថ្ងៃសុក្រនេះ គឺជាការផ្គើនដាក់សហគមន៍ខ្មែរនៅអូស្រ្តាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​រាត្រី​នេះ គឺ​លោក ហុង លឹម តំណាង​រាស្រ្ត​សភា ប្រចាំរដ្ឋ Victoria ប្រទេស​អូស្ត្រាលី។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ហុង លឹម បាន​បញ្ជាក់​ថា ហេតុផល​ចំបង​នៃ​ការ​តវ៉ា របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅលើ​ដី អូស្ត្រាលី ចំពោះ​វត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា គឺ​ដើម្បី​សម្តែង ការ​មិន​ពេញ​ចិត្ត​ នឹង​របប​ដឹក​នាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ បើ​តាម​លោក​តំណាង​រាស្រ្ត​ដើម​កំណើត​ខ្មែរ​រូប​នេះ ​គេ​អាច​និយាយ​ថា ជា​រឿង​ចៃដន្យ​មួយ​ ដែល​បក្ស​កាន់អំណាច​នៅ​កម្ពុជា រៀប​ចំ​កម្មវិធី​រីករាយ ចំ​ពេល​កាន់ទុក្ខ តែ​សម្រាប់​លោក ពិធី​ជួប​ជុំសមាជិក​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី៧ ខែតុលា ចំ​ពេល​ពលរដ្ឋ​ខ្មែរ កាន់​ទុក្ខ​១០០​ថ្ងៃ ជូនលោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​ផ្គើន​ដាក់​សហគមន៍​ខ្មែរ​នៅ​អូស្រ្តាលី ទើប​មាន​ប្រតិកម្ម​ខ្លាំង​បែប​នេះ​។​

លោក ហុង លឹម តំណាងរាស្រ្តសភា ប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី
លោក ហុង លឹម តំណាងរាស្រ្តសភា ប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ