អានតួអត្ថបទ
កម្ពុជា

លោកនាយក​រដ្ឋមន្ត្រី​ព្រមាន​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ចាស់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​នៅ​ក្រសួងមហាផ្ទៃនា​រសៀល​ថ្ងៃទី២៥ ខែកុម្ភៈ​នេះបាន​ផ្ញើ​សារ​ដោយ​សម្តីខ្លាំងៗ ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិពាក់ព័ន្ធ​នឹង​ការកែ​ច្បាប់បោះឆ្នោត។ អនុប្រធាន​គណបក្សកាន់អំណាច​រូបនេះ ក៏បាន​ប្រកាស បើ​កិច្ចការ​ចរចា​រវាង​បក្ស​ទាំងពីរ​នៅតែ​បន្ត​ស្មុគស្មាញ​នោះ​គឺ​គួរតែ​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ចាស់​តែម្តងទៅ។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​គណបក្ស​មិន​ព្រម​ទេ គឺ​យើង​ប្រើ​អា​ច្បាប់​ចាស់​ដដែល។ កុំ​ស៊ាំ​ញ៉ាំ​ពេក ព្រោះ​ការទាមទារ​ខ្លះ មិន​សម​ហេតុផល និង ទទួលយក​មិនកើត។ នេះ​គឺជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​ព្រមាន​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​ការចរចា​ច្បាប់​តំណាងរាស្ត្រ។ច្បាប់​តំណាងរាស្ត្រ​ដែល​ក្រុមការងារ​គណបក្ស​ទាំងពីរ​កំពុងតែបន្ត​ពិភាក្សា ប៉ុន្តែ​បាន​បង្កើតឱ្យមាន​ចំណុច​ខ្វែងគំនិត​គ្នា​រហូតដល់១០ចំណុច​ដែល​គ្រោង​នឹង​បញ្ជូនមក​ថ្នាក់​កំពូល​គណបក្ស​សម្រេច​នោះ។ 

ថ្លែង​ដោយ​សម្តីខ្លាំងៗ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា៖ “បើ​ការចរចា​នៅតែ​មិនត្រូវ​រូ​វ​គ្នា ត្រូវបញ្ជូន​មតិ​ទាំងពីរ​នោះ ឲ្យ​រដ្ឋសភា បោះឆ្នោត​សម្រេច ហើយ​បានបញ្ជាក់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​ស៊ាំ​ញ៉ាំ​លើ​កិច្ចចរចា​នោះ។ ត្រង់​ចំ​ណុ​ខ្វែងគំនិត​គ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​លោក​ប៊ិន​ឈិន ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​របស់លោក ត្រូវ​ពិភាក្សា​បន្ថែមទៀត ជាមួយនឹង​លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ លើ​ចំណុច​ដែល​ឯកភាព​ទាំង ១០ ចំណុច​នោះ​បន្ថែមទៀត។ ក្នុង​កិច្ច​ការចរចា​នោះ​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​មិនឱ្យ​បញ្ជូន​ចំណុច​ខ្វែងគំនិត​គ្នា​មកកាន់​លោក​ឡើយ គឺ​បញ្ជូនទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​អ្នកទទួល​ដោះស្រាយ​ជំនួស។

ក្នុង​ដំណើរការ​ចរចា​រវាង​គណបក្ស​ទាំងពីរ​ស្តីពី​វិសោធនកម្ម​លើ​ច្បាប់​តំណាងរាស្ត្រ​នេះ គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី២៣ដើម​សប្តាហ៍​នេះ នៅ​ខ្វែងគំនិត​គ្នា​ចំនួន១០ចំណុច​ដែល​ស្មើនឹង១០មាត្រា។ នោះ​គឺ ការបន្ថែម​អាសនៈ​រដ្ឋសភា សកម្មភាព រយៈពេល និង​ទីតាំង នៃ​ការឃោសនា​បោះ​ឆ្នោត ការ​ចែង​​ពី​​អ​ព្យា​​ក្រិត​​ឥត​លំអៀង​របស់​អង្គការ​សង្គម​ស៊ិ​វិល និង​ការចូលរួម​របស់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាកា​ក្នុង​សកម្មភាព​ឃោសនា​ជាដើម។

សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ពិភាក្សា​ចំនួន៣ចំណុច​បន្ថែម​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ គឺ ទោ​សប​ញ្ញ​តិ្ត អន្ត​រប​ញ្ញ​តិ្ត និង​អវសាន​ប​ញ្ញ​តិ្ត។ ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​ឲ្យ​បន្ថែម​ទោស​មិន​ត្រឹមតែ​ផាកពិន័យ​ជា​លុយកាក់​ទេ តែ​ត្រូវ​កំណត់​លុបឈ្មោះ​បេក្ខជន​នោះ ឬក៏​លុបឈ្មោះ​គណបក្ស​ចេញពី​បញ្ជី​បោះឆ្នោត។ ទោសពិន័យ​នោះ រាប់ទាំង​ការជេរប្រមាថ រិះគន់ លាប​ពណ៌ ដោយ​ប្រើពាក្យ​ថា អាយ៉ងយួន ក្បត់ជាតិ ផងដែរ។

ជាការ​ឆ្លើយ​តប​ លោក អេង ឆៃអ៊ាង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឱ្យ​គ្រប់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តំកល់​ផលប្រយោជន៍​ពល​ជាតិ​ជាធំ ព្រោះថា ការបង្កើត​គ.ជ.ប​ឱ្យ​ត្រឹមត្រូវ​ឯករាជ្យ នោះ​គឺជា​ឆន្ទៈ​នយោបាយ​របស់​បក្ស​ទាំងពីរ​ក្នុង​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​កាលពី​ថ្ងៃទី២២កក្កដា។

សូមបញ្ជាក់ថា ភ្លាមៗក្រោយ​ការប្រកាស​ព្រមាន​របស់លោក​នាយករដ្ឋមន្ត្រី​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ លោក សម រង្ស៊ី និង​លោក ស ខេង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សៅរ៍​ទី២៨ ចុងខែ​កម្ភៈ​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ