អានតួអត្ថបទ
បទសម្ភាស

លោកស៊ិន ចាន់សាយ៉ា​៖ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លី​ ជា​ឱកាស​ឲ្យ​ផលិតករ​ខ្មែរ​វ័យក្មេង​បញ្ចេញ​ស្នាដៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​កាល​ពី​ថ្ងៃ​ទី២៩ ​កក្កដា ​ម្សិលមិញ ​បាន​ដំណឹង​ស្តីពី​ការ​រៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លី​កម្ពុជា​លើក​ទី១ ​ឆ្នាំ​២០១៦​។ ​មហោស្រព​ភាពយន្ត​ខ្នាតខ្លី​នេះ ​នឹង​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​០៩ ​ដល់​ថ្ងៃ​ទី១៤ ​ខែ​ម​ក​រា​ ឆ្នាំ​២០១៧​។ ​ចំណែក​កាលបរិច្ឆេទ​​ទទួល​ភាពយន្ត​ខ្នាតខ្លី​ពី​អ្នក​ដែល​មិន​ឆ្លងកាត់​ថ្នាក់តែង​និពន្ធ​រឿង​ គឺចាប់​ពី​ថ្ងៃ​ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ខណៈដែល​កាលបរិច្ឆេទ​ទទួល​ភាពយន្ត​ខ្នាតខ្លី​ពី​អ្នក​ដែល​ឆ្លងកាត់​ថ្នាក់​តែងនិ​ពន្ធរឿង ​គឺ​នៅថ្ងៃ​ទី៣០​ ខែវិច្ឆិកា ​ឆ្នាំ២០១៦​។ ​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រសួង​វប្បធម៌​បង្កើត​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លី​នេះ ​ដើម្បី​ឲ្យមាន​ការ​ប្រកួត​ប្រជែង​គ្នា​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​។ ​លោកស៊ិន ចាន់សាយ៉ា ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ ​បាន​លើក​ឡើង​ថា​ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាតខ្លី​នេះ ​គឺជា​ការ​បើក​ឱកាស​ឲ្យ​ផលិតករ​ខ្មែរ​វ័យក្មេង​បាន​បញ្ចេញ​​​ស្នាដៃ​របស់​ខ្លួន​។ ​

លោកស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌
លោកស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ