អានតួអត្ថបទ
បទសម្ភាស

លោក ហុង សុហួរ៖ វត្តមាន​របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន ជួយ​យឹតយោង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ និង​បង្កើន​ល្បឿន​ផ្សារ​ភាគ​ហ៊ុន​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក ហុង សុហួរ អគ្គនាយក ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។ នៅ​ថ្ងៃ​១៦​មិថុនា​នេះ ក្រុមហ៊ុន ហ្គ្រេន ធ្វីន ( Grand Twins ) ដែល​ជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​របស់​ចិន​តៃវ៉ាន់ បាន​ដំណើរការ​ជួញ​ដូរ​ភាគ​ហ៊ុន នៅ​កម្ពុជា​។ ការ​ចុះ​បញ្ជី​ចូល​រួម​ក្នុង​ផ្សារ​ភាគ​ហ៊ុន របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន បាន​ធ្វើ​ឡើង​រយៈ​ពេល​ជាង ២ ឆ្នាំ បន្ទាប់​ពី​ក្រុមហ៊ុន​ដំបូង គឺ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​បើក​ដំណើរ​ការ​ជួញ​ដូរ​ភាគ​ហ៊ុន កាល​ពី​ថ្ងៃ​ទី១៨​មេសា ឆ្នាំ​២០១២​។ តាម​លោក ហុង សុហួរ វត្តមាន​នៃ​ភាគ​ហ៊ុន របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន នឹង​ជួយ​យឹត​យោង​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ព្រម​ទាំង​បង្កើន​ល្បឿន​ផ្សារ​ភាគ​ហ៊ុន នៅ​កម្ពុជា​​។

លោក​ហុង សុហួរ
លោក​ហុង សុហួរ RFI/Ly Menghour
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ