បទសម្ភាស
លោក សម រង្ស៊ី៖ ខ្ញុំទទួលខុសត្រូវតែសម្ដីរបស់ខ្ញុំប៉ុណ្ណោះ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិថ្ងៃនេះគឺ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ ពីសហរដ្ឋអាមេរិកតាមខ្សែទូរសព្ទ លោក សម រង្ស៊ី បានបញ្ជាក់ជាថ្មីម្ដងទៀតអំពីជំហរបស់លោក បន្ថែមពីលើបទអន្តរាគមន៍នៅសភាអឺរ៉ុប ថ្ងៃទី១៣កក្កដា ស្ដីពីទីផ្សារសម្លៀកបំពាក់កម្ពុជាទៅកាន់អឺរ៉ុប។ លោក សម រង្ស៊ី បដិសេធថា លោកមិនបានស្នើឲ្យសភាអឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់ដែលនាំចូលពីកម្ពុជាទេ។ លោកច្រានចោលទាំងអស់នូវការបកស្រាយទាំងឡាយណា ដែលខុសពីសម្ដីរបស់លោក បើទោះបីជាការបកស្រាយនោះ មានប្រភពពីចលនាយុវជនសង្គ្រោះជាតិបារាំង ដែលគាំទ្រលោកក៏ដោយ។