អានតួអត្ថបទ
បទសម្ភាស

លោក​សន ជ័យ​៖ ​ក្រសួងអប់រំ​ បាន​កែលម្អ​នូវ​ភាពអសកម្ម​ ក្នុង​ការ​ផ្តល់​សៀវភៅ​សិក្សា​គោល និង​ប្រាក់​ចំណាយ​សាធារណៈ PB​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​​របស់​វិទ្យុបារាំង​ នៅ​ថ្ងៃ​អង្គារ​នេះ ​គឺ​លោកសន ជ័យ ​នាយកអង្គការ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ អាស៊ីបូព៌ា ​និងប៉ាស៊ីហ្វិក ​ហៅកាត់ថា​ អានសា ​(ANSA)​។​ គម្រោង​ប្រភេទ​​គណនេយ្យ​ភាពសង្គម​ ដែល​ផ្តល់​ជំនួយ​ដោយ​អង្គការ​ USAID ​របស់​អាមេរិក​ ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ​រយៈពេល ​២ ​ឆ្នាំកន្លះ ត្រូវ​បាន​បិទ​បញ្ចប់​ ក្នុង​សិក្ខាសា​លា​បូក​សរុប​គម្រោង​នា​ថ្ងៃអង្គារ​ ទី​១៦ធ្នូ​។ ​គម្រោង ​ដែលអ​នុវត្ត​ដោយ​អង្គការសង្គមស៊ីវិល ​ចំនួន ​៤ ​នៅ​កម្ពុជា​ បាន​តាមដាន​លើ​ការ​អប់រំ​ថ្នាក់​បឋម ​ការចែកចាយ​សៀវភៅ​សិក្សា​គោល​ និង​តាម​ដាន​លើ​ការ​ទម្លាក់ថវិកា​ពី​ក្រសួងអប់រំ ​ភីប៊ី ​( PB )​ ទៅ​តាម​សាលារៀន​។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​លី ម៉េងហួរ ​នៅ​ថ្ងៃនេះ ​លោក​សន ជ័យ​ តំណាង​ឲ្យ​ក្រុម​ការងារ​រៀបចំ​សិក្ខា​សាលា​បូក​សរុប​គម្រោង​ បាន​លើក​ឡើង​ថា ​រាល់​អនុសាសន៍ ​និង​រាល់​មតិ​យោបល់ជា​ច្រើន​ ដែល​សង្គម​ស៊ីវិល​លើកឡើង ​ត្រូវ​បាន​ក្រសួង​អប់រំ​ យក​ទៅ​កែលម្អ​នូវ​ភាព​អសកម្ម​ ពិសេស​លើការ​បញ្ជូន​សៀវភៅ​សិក្សាគោល​ និង​ការ​ផ្តល់​ប្រាក់ ​PB ពី​ក្រសួងអប់រំ ​ទៅ​កាន់​សាលារៀន​។​

លោក​សន ជ័យ​ នាយកអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វិក ​ហៅកាត់ថា​ អានសា ​( ANSA )​
លោក​សន ជ័យ​ នាយកអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វិក ​ហៅកាត់ថា​ អានសា ​( ANSA )​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ