អានតួអត្ថបទ
កម្ពុជា

ខៀវ សុភ័គ៖ ការប្រើច្រាស់ដែកលើនគរបាលជាតិគឺជារឿងធ្ងន់ធ្ងរ

កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ ​ម្សិលមិញ​នេះ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​ថា​នឹង​ប្រើច្រាស់​ដែក​ដើម្បី​ដុស​សំអាត​អំពើ​ពុក​រលួយ​នគរបាល​អត្តសញ្ញាណ​ប័ណ្ណ​និង​នគរបាល​ចរាចរណ៍។អត្តបទដោយ៖ ឃុត សុខឿន

លោក ខៀវ​ សុភ័គ ​អ្នក​នាំ​ពាក្យ​​ក្រសួង​​មហា​ផ្ទៃ ​
លោក ខៀវ​ សុភ័គ ​អ្នក​នាំ​ពាក្យ​​ក្រសួង​​មហា​ផ្ទៃ ​ @Ministry of Interior
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ក្រសួង​មហាផ្ទៃ ​បាន​ហៅ​ការ​ប្រើច្រាស់​ដែក​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដើម្បី​ដុស​សំអាត​អំពើ​ពុក​រលួយ ​គឺ​ជា​រឿង​ធ្ងន់ធ្ង​រពេក​ ដែល​អាច​នឹង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​នគរបាល​ជាតិ​ទាំង​មូល។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ លោក​ឱម យិនទៀង ដែ​ល​បាន​ថ្លែង​ក្នុង​ពិធី​ អបអរ​សាទរ​ទិវា​ជាតិ​ និង​​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ​កាល​ពី​ថ្ងៃ​ទី​៩​ធ្នូ​កន្ល​ងមក។​

នៅ​ថ្ងៃ​នេះ ​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បន្ថែ​ម​ថា ​ការ​ប្រើប្រាស់​ច្រាស់​ដែក​ដុស​សំអាត​ គឺ​ធ្វើ​ឡើង​នៅ​កន្លែង​លាង​ចាន​ កន្លែង​ដុះស្លែ ​ឬ​ដុស​ស្នឹម​តែ​ប៉ុណ្ណោះ។ ​លោក​ថា ​បច្ចុប្បន្ន​នគរបាល​ជាតិ​ទាំង​មូល បាន​ខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ប៉ុន្តែ​ការ​ធ្វើ​ទង្វើ​មិន​គប្បី​ណា​មួយ ​គឺ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ។​

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀត ​កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ក្នុង​ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​នេះ។​ ជាក់​ស្តែង​មន្ត្រី​នគរបាល​ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​មួយ​ចំនួន​ ត្រូវ​បាន​ស្តី​បន្ទោស ​បណ្តេញចេ​ញពី​តួនាទី​ និង​ខ្លះ​ទៀត​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។​

ទោះយ៉ាង​នេះ​ក្តី​ ក៏​ក្រសួង​មហាផ្ទៃ ​នៅ​តែ​បន្ត​ការ​សហការណ៍​ល្អ​ជាមួយ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ