អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កញ្ញា កឹម មនោវិទ្យា៖ ​ក្រុម​លោក សម រង្ស៊ី កំពុង​ប្រឹង​លាប​ពណ៌​មួល​បង្កាច់​លោក កឹម សុខា ថា​ជា​អាយ៉ង​CPP​

កញ្ញាកឹម មនោវិទ្យា ដែល​ជា​កូន​ស្រី​របស់​លោក​កឹម សុខា នៅ​យប់​មិញ​នេះ បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​បញ្ចូន​សំណុំ​រឿង​លោក​កឹម សុខា ទៅ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ កញ្ញា​កឹម មនោវិទ្យា បាន​ចាត់​ទុក​តុលាការ​នេះ​ថា ជា​តុលាការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ជាមួយ​គ្នា​នេះ កញ្ញា​ក៏​ឆ្លៀត​វាយ​ប្រហារ​ទៅ​លើ​ក្រុម​លោក​សម រង្ស៊ី ផង​ដែរ ដោយ​អះអាង​ថា ក្រុម​លោក​សម រង្ស៊ី កំពុង​ខំ​ប្រឹង​លាប​ពណ៌​លោក​កឹម សុខាថា ជា​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច​។

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា @សហការី
ផ្សាយពាណិជ្ជកម្ម

គឺនៅលើ​គណនីហ្វេសប៊ុ​ករបស់ខ្លួន កញ្ញាកឹម មនោវិទ្យា បានសរសេ​រដូច្នេះថា យុទ្ធនា​ការលាបព​ណ៌របស់ក្រុមលោក សម រង្សី បាននឹងកំពុងខំប្រឹ​ងយ៉ាងពេញ​ទំហឹងក្នុងកា​រមួលបង្កាច់លោក កឹម សុខាថា ជាអាយ៉ងរបស់បក្ស​កាន់អំណា​ច។ បើតាមកញ្ញា​កឹម មនោវិទ្យា មូ​លហេតុដែល​ក្រុមលោកសម រង្ស៊ី ធ្វើដូច្នេះ ពីព្រោះភ័យ​ខ្លាចលោកកឹម សុខា ទទួល​បានការលើក​លែងទោសពីព្រះមហា​ក្សត្រ។ កញ្ញាកឹម មនោវិទ្យា បានហៅសកម្ម​ភាពរបស់ក្រុមលោ​កសម រង្ស៊ី នេះថា ជានយោបា​យដ៏គម្រក់​ដែលត្រូវតែប្តូរ​ឱ្យបានជាដាច់ខា​តពីកម្ពុជា។ មិនតែ​ប៉ុណ្ណោះ ​កញ្ញាកឹម មនោវិទ្យា ថែមទាំងប្តេ​ជ្ញាចិត្តតស៊ូបំបាត់​វប្បធម៌លាបពណ៌​មួលបង្កាច់នេះ​ឱ្យទាល់តែបាន​ទោះក្នុងរូបភា​ពណាក៏ដោ​យ។

ចំពោះការចោ​ទប្រកាន់រប​ស់កូនស្រី​លោកកឹម សុខានេះ លោកសម រង្ស៊ី ប្រធានស្តីទី និង លោកអេង ឆៃអ៊ាង ដែល​ជាអនុប្រធានអ​តីតគណបក្សស​ង្រ្គោះជាតិស្ថិ​តនៅក្នុងក្រៅ​ប្រទេសមិនអា​ចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែ កាលពីចុងខែ​វិច្ឆិកាកន្លងទៅ លោកសម រង្ស៊ី ធ្លាប់បា​នអះអាង​ថា ការយកលោ​កកឹម សុខា ទៅ​កាត់ទោស ហើយក្រោយ​មកស្នើសុំឱ្យព្រះម​ហាក្សត្រលើ​កលែងទោសវិញ គឺជាដំណោះ​ស្រាយក្លែងក្លាយ​ដែលសហភាព​អឺរ៉ុបមិនត្រូវការនោះ​ទេ។ ជាមួយគ្នានេះ លោកនៅតែអះ​អាងថា រូបលោក​ និង លោកកឹម សុខា គឺជាមនុស្សតែមួយ ហើយលោក និង លោកកឹម សុខា មិនបែកបា​ក់គ្នាតាមការចង់បា​នរបស់លោកនាយករ​ដ្ឋមន្រ្តីហ៊ុន សែនឡើយ​។

បើទោះ​បីលោកសម រង្ស៊ី លើកឡើងបែ​បនេះក្តី ប៉ុន្តែសម្ព័ន្ធភា​ពរវាងអ្នកទាំ​ងពីរត្រូវបាន​អ្នកវិភាគ និងមជ្ឈ​ដ្ឋានមួយចំនួនមើ​លឃើញថា ហាក់ដូចជា​ប្រេះស្រាំ​ទៅហើយ ដោយសារអ្ន​កគាំទ្រអ្នកទាំងពីរ​តែងតែវាយប្រ​ហារ និងលាបពណ៌​គ្នាទៅវិ​ញទៅមកមិនចេះចប់។ តែទោះជា​យ៉ាងណា កញ្ញាកឹម មនោវិទ្យា បាន​លើកឡើងថា ចាប់ពីឆ្នាំ​២០២០ខាងមុ​ខនេះ លោកកឹម សុខា នឹងជំរុញឱ្យមាន​ការផ្សះផ្សា​ជាតិទ្រង់ទ្រាយធំ​មួយដោ​យឈរលើមូលដ្ឋា​នប្រជាធិបតេយ្យ សេរីពហុបក្ស​ បំបាត់ការលា​បពណ៌ចាស់​គំរឹលទាំងអស់និ​ងបំបាត់កា​រចាប់ចងវាយប្រ​ហារដែលនាំបញ្ហា​វឹកវរដល់សង្គម​ជាតិ។ ប៉ុន្តែ កញ្ញាកឹម មនោវិទ្យាក៏ទទួ​លស្គាល់ថា ការបង្រួបបង្រួមនឹងជួ​បផលវិបាកច្រើ​នណាស់ តែវា គឺជា​ជម្រើសល្អតែមួ​យគត់ដែលត្រូវតែ​ព្យាយាមជំរុញឱ្យ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ