លោកស្រី មូរ សុខហួរ៖ ដំណើរទៅកាន់សហរដ្ឋអាមេរិក គឺដើម្បីចូលរួមកិច្ចប្រជុំជាមួយពលរដ្ឋខ្មែរ
លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយនោះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា លោកស្រីនឹងវិលត្រលប់មកកាន់ប្រទេសនៅតំបន់អាស៊ានវិញ នៅក្រោយថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ការអះអាងនេះ គឺបន្ទាប់ពីលោកស្រី ត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីថៃកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបង្ខំឲ្យវិលត្រលប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ បើតាមលោកស្រី មូរ សុខហួរ ដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោកស្រីពេលនេះ គឺមិនមែនមកពីលោកស្រីបារម្ភថា អាជ្ញាធរម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី បណ្តេញលោកស្រីចេញជាថ្មីនោះទេ តែគឺដើម្បីទៅចូលរួមកិច្ចប្រជុំមួយនៅទីក្រុងស៊ីអាថល សហរដ្ឋអាមេរិក ប៉ុណ្ណោះ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកស្រីបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា កុំរារាំងដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ក្នុងនាមជាខ្មែរដូចគ្នា។
ចុះផ្សាយនៅថ្ងៃ៖
សូមស្ដាប់ប្រសាសន៍ លោកស្រី មូរ សុខហួរ៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ