ក្រសួងមហាផ្ទៃ៖ តាំងពីឆ្នាំ១៩៩៣មកដល់ពេលនេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរីកចម្រើនឥតឈប់ឈរ
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពី«កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ»នៅទីស្តីការគណៈរដ្ឋមន្រ្តី។ លោកងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាវាគ្មិននៅក្នុងសន្និសិទសារព័ត៌មាននេះ បានអះអាងជាច្រើនពីដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និង ការខិតខំការពារ និងជំរុញដំណើរការទៅមុខនៃលទ្ធិប្រជាធិបតេយ្យនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ លោកបានគូសបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការរីកចម្រើនឥតឈប់ឈរមិនដូចការរិះគន់របស់មជ្ឈដ្ឋានមួយចំនួនឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ