លោក សម រង្ស៊ី អះអាងថា នឹងចូលមកកម្ពុជាជាមួយពលករខ្មែរតាមព្រំដែនថៃ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិបានអះអាងឱ្យដឹងថា លោកមានបំណងវិលចូលប្រទេសកម្ពុជាជាមួយពលករខ្មែរដោយដើរឆ្លងកាត់តាមព្រំដែនកម្ពុជា-ថៃ។ លោកអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រសេរីនិយមមកពីប្រទេសជាច្រើនដែលបានចូលរួមសន្និសិទនៃសហភាពអន្តរសភា(IPU) ក្នុងទីក្រុង បែលក្រាដ ប្រទេសស៊ែប៊ី កាលពីថ្ងៃទី១៤ ខែតុលា។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យប្រទេសសេរីផ្សេងៗដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាកុំឱ្យប្រើប្រាស់អំពើហិង្សាលើរូបលោក និង អ្នកគាំទ្រពេលចូលមកប្រទេសកម្ពុជាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
សូមស្ដាប់ប្រសាសន៍ លោក សម រង្ស៊ី ដែលបានអះអាង៖
ក៏ប៉ុន្តែ លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា កងទ័ពកម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ចាប់ខ្លួនលោកសម រង្ស៊ី ទោះបីលោកចូលមកកម្ពុជាតាមច្រកណាក៏ដោយ។ លោក ឈុំ សុជាត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិយ៉ាងដូច្នេះថា៖
សូមស្ដាប់ប្រសាសន៍ លោក ឈុំ សុជាត៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ