អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ស ខេង៖ ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី លើក​នេះ​ខុស​គ្នា​ពី​កាល​ឆ្នាំ​២០១៣​

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ(២០១៩-២០២៣) ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស នៅ​ក្រសួង​មហា​ផ្ទៃ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ការ​ចាប់​ខ្លួន​បណ្តាញ​គាំទ្រ​សកម្ម​ភាព​វិល​ត្រលប់​របស់​លោក សម រង្ស៊ី គឺ​មិន​មែន​ជា​ការ​ធ្វើ​ប៉ាត​ណា​ប៉ាត​ណី​នោះ​ទេ​។ តាម​លោក ស ខេង គឺ​សមត្ថកិច្ច​របស់​លោក ចាត់​វិធាន​ការ​តែ​មុខ​សញ្ញា​ណា ដែល​បង្ក​ការ​គ្រោះ​ថ្នាក់ និង​បង្ក​ឲ្យ​មាន​ចលា​ចល​ដល់​ប្រទេស​ជាតិ​។ ទាក់​ទង​ទៅ​នឹង​ការ​រារាំង ដល់​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​លោក ដែល​ជា​សមាជិក​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ស ខេង បាន​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​ថា ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ គឺ​ខុស​ស្រឡះ​ពី​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៣​។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB
ផ្សាយពាណិជ្ជកម្ម
01:10

សូមស្តាប់ប្រសាសន៍លោក ស ខេង រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ