អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គួរ​តែ​មាន​​ការ​ពិគ្រោះ​​យោបល់​​គ្នា​​ដើម្បី​​កំណត់​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​​ដោយ​មាន​​ការ​ឯកភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​​រយៈពេល​៣៦ឆ្នាំ​​មក​ហើយ​​ដែល​​ថ្ងៃ​​ជ័​យ​ជម្នះ​៧មករា​ ត្រូវ​បាន​​បកស្រាយ​​ផ្ទុយ​គ្នា​​រវាង​​អ្នក​ន​​យោបាយ​​​និង​​ប្រជាពលរដ្ឋ​​ខ្មែរ​​ដែល​មាន​​និន្នាការ​​មិន​​ស្រប​គ្នា​។ ​តាម​ពិត​​ការ​​មិន​​​ឯកភាព​គ្នាទៅ​​​លើ​​​ថ្ងៃ៧​មករា ​ដែល​ជា​​ថ្ងៃ​​ប្រវត្តិសាស្ត្រ​​របស់​​ប្រទេស​​កម្ពុជា​​ដ៏​​ធំ​​បំផុត​​នោះ ​គឺ​មាន​​ផល​ប៉ះ​ពាល់​​ទៅ​ដល់​​ការ​កំណត់​​ប្រវត្តិសាស្ត្រ​​ច្បាស់លាស់​​មួយ​​សម្រាប់​​ជា​ការ​​ចងចាំ​​ដល់​​មនុស្ស​​ជំនាន់​ក្រោយ​។​​ មាន​ទស្សនៈ​​កណ្តាល​​ខ្លះ​​យល់​​ថា​បើ​​នៅតែ​​មិន​មាន​​ការ​ឯកភាព​​គ្នា ​និង​​មាន​ការ​​អះអាង​​ពី​​ការ​ពិត​រៀងៗ​ខ្លួន​​នោះ ​កម្ពុជា​​ពិបាក​​នឹង​​អភិវឌ្ឍន៍​​ប្រទេស​​ណាស់​។​

ពិធី​រំឭក​ខួប​៧មករា​ ត្រូវ​បាន​ធ្វើឡើ​ង​កាល​ពីពុធ​ ម្សិលមិញ​។ ៧មករា​ ត្រូវ​បាន​អ្នក​នយោបាយ​ និង​ពលរដ្ឋ​ខ្មែរ​បកស្រាយ​ផ្ទុយ​គ្នា​
ពិធី​រំឭក​ខួប​៧មករា​ ត្រូវ​បាន​ធ្វើឡើ​ង​កាល​ពីពុធ​ ម្សិលមិញ​។ ៧មករា​ ត្រូវ​បាន​អ្នក​នយោបាយ​ និង​ពលរដ្ឋ​ខ្មែរ​បកស្រាយ​ផ្ទុយ​គ្នា​ RFI/ Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ