លោកស្រី មូរ សុខហួរ៖ “ខ្ញុំមិនអនុញ្ញាតឲ្យគេចាប់ខ្លួន ដើម្បីបំបាត់សំឡេងខ្ញុំឡើយ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃអង្គារ ទី០៣ តុលា កន្លងទៅ លោកស្រី មូរ សុខហួរ បានសម្រេចចាកចេញពីប្រទេសកម្ពុជាយ៉ាងតក់ក្រហល់ ដោយលើកហេតុផលថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកស្រី មូរ សុខហួរ ពេលនេះ ដែលកំពុងស្ថិតនៅទីកន្លែងមួយដែលមានសុវត្ថិភាពហើយ បានឆ្លៀតផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ថា ការចាកចេញរបស់លោកស្រី គឺដើម្បីគេចចេញពីសេណារីយោ ដែលគេចង់បំបិតមាត់គណបក្សប្រឆាំង នៅមុនការបោះឆ្នោត។ តែយ៉ាងណាក៏ដោយ លោកស្រី មូរ សុខហួរ បានអះអាងថា លោកស្រីមានបំណងចង់វិលត្រលប់វិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។