អានតួអត្ថបទ
បទសម្ភាស

លោក​តឹក វណ្ណារ៉ា៖ បច្ចុប្បន្ន​មាន​ទំនាស់​ដី​ធ្លី​១៤​ករណី​ដែល​រ៉ាំរ៉ៃ​យូរ​ជាង​គេ​និង​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ករណី​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​នៃ​ករណី​នីមួយ​ៗផង។ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​រក​ឃើញ​ថា នៅ​ក្នុង​ចំណោម​ទំនាស់​ដី​ធ្លី​ដែល​កើត​មាន​នៅ​កម្ពុជា មាន​ជម្លោះ​ដី​ធ្លី​ចំនួន​១៤​ករណី ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ​យូរ​ជាង​គេ និង​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន គឺ​ដោយសារ​តែ​ដី​ធ្លី​ទាំង​នោះ មិន​ទាន់​មាន​ការ​ចុះ​បញ្ជី​ច្បាស់​លាស់ និង​ដាក់​បង្គោល​បាន​ត្រឹម​ត្រូវ។

លោក តឹក វណ្ណារ៉ា ដែលជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
លោក តឹក វណ្ណារ៉ា ដែលជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ