អានតួអត្ថបទ
បទសម្ភាស

លោក​តឹក វណ្ណារ៉ា៖ នាយក​រដ្ឋ​មន្ត្រី​យល់​ព្រម​ជួប​អង្គការ​សង្គម​ស៊ីវិល​មួយ​ឆ្នាំម្តង​ និយាយ​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​យប់​នេះ​ គឺ​លោក​​តឹក​ វណ្ណារ៉ា ​នាយក​ប្រតិ​បត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ស្តី​ពី​កម្ពុជា ​ឬ​ NGO Forum ។ នៅ​ព្រឹក​នេះ ​លោក​តឹក​ វណ្ណារ៉ា ​បាន​ចូល​រួម​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ជុំវិញ​ការ​ការ​ពារ ​និង​អភិ​រក្ស​ធន​ធាន​ធម្មជាតិ ​នៅ​វិមាន​សន្តិភាព​។ តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​សំណូមពរ​១៦​ចំណុច ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​អន្តរាគមន៍​ការ​​ពារ​​អភិរក្សធន​ធាន​ធម្មជាតិ​ តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ឆ្លើយ​តប​តែ​១៣​ចំណុច​តែ​ប៉ុណ្ណោះ។​ នេះ​បើ​តាម​លោក​តឹក​ វណ្ណារ៉ា។ លោក​បាន​បន្ថែម​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ យល់​ព្រម​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ងារលើ​ការ​ការ​ពារ​បរិស្ថាន ​និង​អភិ​រក្ស​ធនធាន​ធម្មជាតិ ​ជួប​ពិភាក្សា​ដោះស្រា​យ​ក្នុង​មួយ​ឆ្នាំម្តង​។

លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ