អានតួអត្ថបទ
កម្ពុជា

កម្ពុជា សុំ​ផែនទី​ពី​មហាអំណាច​ដើម្បី​ដោះស្រាយ​រឿង​ព្រំដែន

ក្នុង​ដំណោះស្រាយ​តានតឹង​ព្រំដែន​ជាមួយ​វៀតណាម រដ្ឋាភិបាល​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី១៥ កក្កដា បាន​ផ្ញើលិខិត​បី​ច្បាប់​ផ្សេងគ្នា​ទៅកាន់​ប្រទេស​មហាអំណាច។ ក្នុងនោះ​មាន​ប្រទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។ ជាការ​ស្នើសុំ​ដែល​កម្ពុជា​អះអាងថា នឹង​អាច​បញ្ជៀ​សភាព​ជ្រុលនិយម និង មហន្តរាយ​ដល់​ជាតិ​កម្ពុជា។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​សុំ​ផែនទី​ពី មហាអំណាច អាមេរិក អង់គ្លេស​និង​បារាំង​ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​ព្រំដែន​ជាមួយ​វៀតណាម និង​ដើម្បី​បញ្ជៀ​សការ​ញុះញង់​បង្កើតជា​ចលនា​ជ្រុលនិយម​ក្នុងប្រទេស។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានបញ្ជាក់​ទៅកាន់​មេដឹកនាំ​ពិភពលោក​ថា ការផ្តល់​ផែនទី​ដែល​កម្ពុជា​បាន​តម្កល់​នៅ​ឆ្នាំ១៩៦៤នោះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​ភាព​ហ្មត់ចត់ និង​រក្សា​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បោះបង្គោល​ព្រំដែន។

អ្វីដែល​សំខាន់​ជាងនេះទៅទៀត គឺ​បញ្ចប់​ការ​ញុះញង់ និង​ការបង្កើត​ភាពជ្រុលនិយម​នៅក្នុង​ប្រទេស ដែល​នឹង​អាច​នាំ​មហន្តរាយ​ដល់​សង្គម​កម្ពុជា។ ក្រៅពីនោះ ការផ្តល់​ផែនទី​ដែល​ប្រទេស​មហាអំណាច​បានទទួល​ស្គាល់​នេះ គឺ​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង ប្រកបដោយ​តម្លាភាព​ចំពោះ​ជាតិ​កម្ពុជា​ទាំងមូល​ផងដែរ។

 
ការសរសេរ​ស្នើសុំ​ផែនទី​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺ​បន្ទាប់ពី​កម្ពុជា​មិនទាន់​បានទទួល​ចម្លើយ​ពី​អង្គការសហប្រជាជាតិ​ដែល​កម្ពុជា​បាន​សរសេរ​លិខិត​ស្នើសុំ​ផែនទី​ដើម​របស់​កម្ពុជា។សូមបញ្ជាក់ថា​កម្ពុជា​និង​ប្រទេស​វៀតណាម បាន​កើនឡើង​ភាព​តានតឹង​នៅតាម​ព្រំដែន​មិន​ធ្លាប់មាន​កន្លងមក​បន្ទា​ប់​ពី​ប្រទេស​វៀតណាម​បាន​ជីករណ្តៅ​ស្រះ​ក្នុង​ខេត្ត​រតនៈគីរី និង​ការកសាង​ប៉ុស្តិ៍​យោធា​នៅ​ខេត្តកណ្តាល​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ