អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិក​នឹង​លុប​ជំនួយ​សេដ្ឋកិច្ច​ទាំង​ស្រុង​ឆ្នាំ ២០១៨ និង​កាត់​បន្ថយ​ផ្នែក​សុខាភិបាល

ឯកសារ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​បណ្តា​ប្រទេស​នានា​ក្នុង​សកល​លោក។ នៅ​ក្នុង​នោះ សហរដ្ឋ​អាមេរិក បាន​លុប​ជំនួយ​ពីរ​ផ្នែក​ក្នុង​ចំណោម​ជំនួយ​ទាំង ៤​ផ្នែក​មក​កម្ពុជា​ផង​ដែរ។ នោះ​គឺ​ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​គាំទ្រ​សេដ្ឋកិច្ច ដោយ​ឡែក​ជំនួយ​ខាង​ផ្នែក​សុខាភិបាល​វិញ ក៏​ត្រូវ​កាត់​បន្ថយ​ពី​ប្រមាណ ១៨% ទៅ​ ៣៧%​ផង​ដែរ។

អាមេរិក​​នឹង​​លុប​​ជំនួយ​​សេដ្ឋកិច្ច​​ទាំង​​ស្រុង​​ឆ្នាំ ២០១៨ និង​​កាត់​​បន្ថយ​​ផ្នែក​​សុខាភិបាល
អាមេរិក​​នឹង​​លុប​​ជំនួយ​​សេដ្ឋកិច្ច​​ទាំង​​ស្រុង​​ឆ្នាំ ២០១៨ និង​​កាត់​​បន្ថយ​​ផ្នែក​​សុខាភិបាល
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​នឹង​ទម្លាក់​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ដល់​កម្រិត​សូន្យ​តែ​ម្តង​នៅ​ឆ្នាំ ២០១៨ និង​កាត់​បន្ថយ​ជំនួយ​ជា​អតិបរមា​ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​មើល​ឃើញ​ថា​ជា​និន្នាការ​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹង​មាំ។ ចំពោះ​កម្ពុជា ជំនួយ​អភិវឌ្ឍន៍​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០១៨​លែង​មាន​ទៀត​ហើយ ខណៈ​ដែល​ឆ្នាំ ២០១៦ មាន ៣៤,៧៥​លាន​ដុល្លារ ទន្ទឹម​នឹង​នេះ​ជំនួយ​គាំទ្រ​សេដ្ឋកិច្ច​ក៏​ត្រូវ​លុប​ចោល​ផង​ដែរ ខណៈ​ដែល​ឆ្នាំ ២០១៦​មាន​ចំនួន ៨​លាន​ដុល្លារ។ ដោយ​ឡែក​ជំនួយ​សុខភាព​ពិភព​លោក​របស់​រដ្ឋាភិបាល ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ៥​លាន​ដុល្លារ ដែល​ត្រូវ​កាត់​បន្ថយ ១៨.៣%។ ចំណែក​ឯ​គម្រោង​សុខភាព​ដែល​អនុវត្ត​ដោយ​ទី​ភ្នាក់ងារ USAID ក៏​ត្រូវ​បាន​បន្ថយ​មក​ត្រឹម ១៧,៨៥​លាន​ដុល្លារ​ដែល​ត្រូវ​កាត់​បន្ថយ ៣៧,៤ %។

ចំពោះ​ការ​កាត់​បន្ថយ​នេះ រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​តែ​រិះ​គន់​អាមេរិកាំង​ថា​ចូល​ចិត្ត​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​ខ្លួន​នោះ បាន​អះអាង​ថា​ការ​កាត់​បន្ថយ​នេះ គឺ​ជា​និន្នាការ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​ប្រទេស​មួយ​នេះ​មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៧%​សឹង​ជា​រៀង​រាល់​ឆ្នាំ។ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី្ បាន​បន្ត​ថា ការ​កាត់​បន្ថយ​នេះ​គឺ​ដោយ​សារ​គោល​នយោបាយ​ថ្មី​របស់​អាមេរិកាំង និង​បញ្ហា​ប្រឈម​ផ្នែក​ថវិកា​នៃ​រដ្ឋបាល​អាមេរិក​ខ្លួន​ឯង​ដែរ។ ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​ដែល​ពឹង​ពាក់​ជំនួយ​ពី​បរទេស​ក៏​ត្រូវ​ចេះ​រក​មូលនិធិ និង​ត្រៀម​ខ្លួន​បណ្តើរ​សម្រាប់​និន្នាការ​យ៉ាង​ដូច្នេះ​ផង​ដែរ។

ជា​អង្គការ​ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​បំផុត​ព្រោះ​ថា​វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​នៃ​សេវា​សង្គម និង​ដំណើរ​ការ​ក្នុង​រដ្ឋបាល​សាធារណៈ​ផង​ដែរ។ ជា​ពិសេស លោក សន ជ័យ បាន​ព្រួយ​បារម្ភ​ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ធ្វើ​ការ​ស្តី​ពី​សិទ្ធិ​មនុស្ស និង​ការ​គោរព​ប្រជាធិបតេយ្យ​ខ្លាំង​ជាង​គេ។

ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​កម្រិត​ធំ​របស់​អាមេរិកាំង​នេះ​នឹង​ធ្វើ​ឱ្យ​ឥទ្ធិពល​នយោបាយ​ចុះ​ខ្សោយ ប្រឈម​នឹង​ការ​កើន​ឡើង​ឥទ្ធិពល​មហា​យក្ស​ចិន​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ