អានតួអត្ថបទ
បទសម្ភាស

អ្នកស្រី​ជា វណ្ណាត៖ ការកែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​គួរតែ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ប្រជាជន​មិនមែន​ដើម្បី​បក្ស​ណាមួយ​នោះទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​អ្នកស្រី​ជា វណ្ណាត អ្នកវិភាគ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី ២៤ កញ្ញា ដែល​ជា​ខួប​លើក​ទី ២២ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​កម្ពុជា អ្នកស្រី​ជា វណ្ណាត បាន​លើក​ឡើង​ថា ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ប្រជាជន មិនមែន​សម្រាប់​គណបក្ស​ណាមួយ​នោះទេ។ អ្នកស្រី​ក៏បាន​បន្តទៀតថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ពិតជា​មានការ​រីក​ចម្រើន ប៉ុន្តែ​ទន្ទឹម​និង​ភាព​រីកចម្រើន​នេះ រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាន់​ខ្លួន​ថា​ជា​រដ្ឋាភិបាល​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​នោះ ក៏​គួរតែ​រក​ដំណោះ​ស្រាយ ឲ្យ​ប្រជា​ពល​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​កា​រីកចម្រើន​សេដ្ឋកិច្ច​នេះដែរ ដែល​ភាគ​ច្រើន​ជា​អ្នក​រងគ្រោះ​ដោយ​សារ​បញ្ហាដីធ្លី និង​ការ​បណ្តេញ​ចេញ​ជាដើម។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​សង្គម
លោកស្រី ជា វណ្ណាត អ្នក​វិភាគ​សង្គម RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ