អានតួអត្ថបទ
ចិន

ប៉ូលិស​ប្រកាស​ចាប់​ខ្លួន​បាន​ជន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​ទីលាន​ធានអានមេន

នៅ​ថ្ងៃពុធ​ទី ៣០ តុលា​នេះ​ ប៉ូលិស​ចិន បាន​ប្រកាស​ចាប់​ខ្លួន​បាន​សកម្មជន​អ៊ីស្លាម​ជ្រុលនិយម​៥​នាក់ ដែល​​​​មាន​ពាក់ព័ន្ធ​នឹងឧប្បត្តិហេតុ​គ្រោះថ្នាក់​​រថយន្ត​បុក​ឆេះ​នៅ​ទីលាន​ធានអានមេន កាលពី​ថ្ងៃ​ចន្ទ​។ គ្រោះ​ថ្នាក់​ឡាន​ផ្ទុះ​ឆេះ ចំ​កណ្តាល​រដ្ឋ​ធានី ជា​បេះដូង​​​អំណាច​កុម្មុយនិស្ត​ចិន​​ ដែល​ប៉ូលិស ​ទើប​ទទួល​ស្គាល់ និង​ហៅ​​ ​ជា​ផ្លូវការពេញ​មាត់​ ថាជា ទង្វើ​ភេរវកម្ម។

ប៉ូលិស​ឆែក​អត្តសញ្ញាណ​ នៅ​ច្រក​ចូល​ក្រុង​Lukqun ខេត្ត​ស៊ីនជាំង
ប៉ូលិស​ឆែក​អត្តសញ្ញាណ​ នៅ​ច្រក​ចូល​ក្រុង​Lukqun ខេត្ត​ស៊ីនជាំង © Reuters
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ប្រកាស​ចាប់​បាន​ជនសង្ស័យ​៥​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅទីលាន​ធានអានមេន ដែល​ពួកគេ​សុទ្ធ​សឹង​ជា​ជនជាតិ​អ៊ុយហ្គួរ បើ​មើល​តាម​ឈ្មោះ ប៉ូលិស​ចិន ក៏​បាន​បើក​បង្ហាញអត្តសញ្ញាណ​អត្តឃាត​ជន ជា​អ្នក​បើក​រថយន្ត​ បុក​ហ្វូង​មហាជន​ មុន​នឹង​ផ្ទុះ​ឆេះ​ ថា​មាន​ឈ្មោះ Usmen Hassan ជិះ​ដឹក​ម្តាយ​និងប្រពន្ធ​។ ក្នុង​រថយន្ត​មាន​ផ្ទុក​ទៅ​ដោយ សាំង កាំបិត និងទង់ជាតិ​ សរសេរ​ជ័យឃោសបែប​សាសនា​ជ្រុលនិយម។ នេះ​បើ​តាម​ការ​លម្អិត​ព័ត៌មាន​របស់​ប៉ូលិស ដោយ​បន្ថែម​ថា ជា​សកម្មភាព​ភេរវកម្ម ដែល​គ្រោងទុក និង​រៀប​ចំ​ផែន​ការ​ទុក​ជាមុន​ យ៉ាង​ហ្មត់ចត់។

ការ​ចាប់​ខ្លួន​ និង​វែក​រកអត្តសញ្ញាណ​នេះ ជា​លទ្ធផល​នៃ​ការ​សហការ​របស់​អាជ្ញាធរ​ខេត្ត​ស៊ីនជាំង។ ប៉ុន្តែ​ ​តំណាង​សហគមន៍​ជនជាតិភាគតិច​អ៊ុយហ្គួរ បាន​ប្រឆាំង​តវ៉ា​នឹង​របាយការណ៍​ប៉ូលិស​នេះ ព្រោះ​​ក្រុងប៉េកាំង​ចេះ​តែ​ចោទ​ប្រកាន់​ទម្លាក់​កំហុស​លើ​ក្រុម​ជនជាតិ​ភាគតិច​អ៊ីស្លាម​អ៊ុយហ្គួរ ជា​រហូត និង​មិន​ដែល​ផ្តល់​វត្ថុ​តាងឱ្យ​ឃើញ​​សោះ។

​ស៊ីនជាំង​ ពេល​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នកសារព័ត៌មាន​ចេញ​ចូល​ឡើយ។ គ្មាន​ទាំង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គ្មាន​បាន​ទទួល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​ប្រេង​និង​ឧស្ម័ន​ក្រោមដី បណ្តាជន​អ៊ុយហ្គួរ​ នៅ​ស៊ីនជាំង ព្រួយ​បារម្ភ​ថា​សំណុំ​រឿង​ភេរវកម្ម​នៅ​ធានអានមេន ជា​លេស​សម្រាប់​អាជ្ញាធរ​មួល​បន្តឹង​​អំណាច​ និង​សម្រាប់​តែ​បម្រើ​ឱ្យ​នយោបាយ​គាប​សង្កត់​បង្ក្រាប​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ