អានតួអត្ថបទ
ថៃ

វិបត្តិ​នយោបាយ​ថៃ៖មាន​ស្លាប់​មនុស្ស ២នាក់ និង​របួស ២៤នាក់ រីឯ​គ.ជ.ប. ស្នើ​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត

នៅ​ក្នុង​ប្រទេស​ថៃ មាន​ស្លាប់​មនុស្ស ២នាក់ និង​រងរបួស​ចំនួន ២៤នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ចោល​គ្រាប់បែក​ទៅ​លើ​ទីតំាង​របស់​ក្រុម​បាតុករ​អាវលឿង​នា​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ឧសភា​នេះ។ ឧប្បត្តិហេតុ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ពី​ការ​ផ្ទុះ​អំពើហិង្សា​ក្រោម​ទ្រង់ទ្រាយ​ធំ​រវាង​ក្រុមអាវលឿង​ប្រឆំាង​រដ្ឋាភិបាល និង​ក្រុម​អាវក្រហម អ្នក​គំាទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន។ ដោយឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ ពួក​អាវលឿង​ក៏​បាន​បុក​ទម្លាយ​ចូល​ទីតំាង​របស់​កងទ័ព​ជើងអាកាស​ដែល​លោក​នាយករដ្ឋមន្រ្តី​ចំាផ្ទះ​នីវ៉ាត់​ទំរ៉ុង ប៊ូនសុងប៉ៃសាន​កំពុង​ជួប​​ជាមួយ​ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត។ ទង្វើ​នេះ​បាន​បង្ខំ​ឲ្យ​លោក​រត់​ចេញ​ពី​ទីនោះ ហើយ​គ.ជ.ប. ក៏​បាន​ស្នើ​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២០ កក្កដា​ខាង​មុខ។

វិបត្តិ​នយោបាយ​ថៃ៖មាន​ស្លាប់​មនុស្ស ២នាក់ និង​របួស ២៤នាក់ រីឯ​គ.ជ.ប. ស្នើ​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត
វិបត្តិ​នយោបាយ​ថៃ៖មាន​ស្លាប់​មនុស្ស ២នាក់ និង​របួស ២៤នាក់ រីឯ​គ.ជ.ប. ស្នើ​ឲ្យ​លើក​ថ្ងៃ​បោះឆ្នោត Reuters
ផ្សាយពាណិជ្ជកម្ម

 

គឺ​នៅ​វេលា​ម៉ោង ៣ ទៀប​ភ្លឺ​ព្រឹក​មិញ​ដែល​គ្រាប់បែក​ធុន M៧៩ ចំនួន ២គ្រាប់​ត្រូវ​បាន​គប់​ទៅ​លើ​ជំរំ​របស់​ក្រុមបាតុករ​អាវលឿង​ប្រឆំាង​រដ្ឋាភិបាល​ស្ថិត​ក្បែរ​បូជនីស្ថាន​ប្រជាធិបតេយ្យ និង​បន្ត​ដោយ​ការ​បាញ់រះ​ជា​ច្រើន​គ្រាប់។ ព្រឹត្តិការណ៍​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​បាតុករ និង​ម្នាក់​ទៀត​ជា​ឆ្មំាការពារ។ ក្រៅ​ពី​មាន​ស្លាប់ ២នាក់ ក៏​មាន​អ្នក​រងរបួស​ចំនួន ២៤នាក់​ផ្សេង​ទៀត។ ទង្វើ​ហិង្សា​នេះ​បាន​កើត​មាន​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​តុលាការ​ធម្មនុញ្ញ​បាន​ដក​លោកស្រី​យីឡាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ចំា​ផ្ទះ និង​ចំ​ពេល​ដែល​ក្រុមប្រឆំាង​បាន​ទាមទារ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​តែងតំាង​នាយករដ្ឋមន្រ្តី​អព្យាក្រឹត​ម្នាក់​ដោយ​មិន​បាច់​បោះឆ្នោត។

មេបាតុករ​អាវលឿង​លោក​ស៊ូថេប​បាន​ព្យាយាម​ជម្នះ​ព្រឹទ្ធសភា​ឲ្យ​ប្រើ​មាត្រា​ទី៧ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​តែងតំាង​រដ្ឋាភិបាល​អព្យាក្រឹត​មួយ។ តែ​គណបក្ស​ភឿថៃ​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​មិន​អាច​ទទួល​យក​និតិវិធី​របៀប​នេះ​បាន​ទេ។ រីឯ​ក្រុមអាវក្រហម​អ្នកគំាទ្រ​រដ្ឋាភិបាល​បាន​ព្រមាន​រួច​ហើយ​ថា សង្រ្គាមស៊ីវិល​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​ពួក​អាវលឿង​ហ៊ាន​ទម្លាក់​រដ្ឋាភិបាល​ចំាផ្ទះ​សព្វថ្ងៃ​នោះ។ ដោយឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ ពួកបាតុករ​អាវលឿង​ក៏​បាន​បុក​ទម្លាយ​ចូល​ទៅ​ក្នុង​ទីតំាង​របស់​ទ័ពជើងអាកាស​ដែល​លោក​នាយករដ្ឋមន្រ្តី​ចំាផ្ទះ​នីវ៉ាត់​ទំរ៉ុង ប៊ូនសុងប៉ៃសាន​កំពុង​ជួប​ជាមួយ​ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត។ ទង្វើ​នេះ​បាន​បង្ខំ​ឲ្យ​លោក​រត់​ចេញ​ពី​ទីនោះ ហើយ​គ.ជ.ប. ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​លើក​ថ្ងៃ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២០ កក្កដា​ខាង​មុខ។

ទន្ទឹម​គ្នា​នេះ មេទ័ព​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ថ្លែងឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ដ៏​កម្រ​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​វិបត្តិ​នៅ​តែ​បន្ត​​រុំារ៉ៃ​យ៉ាង​ដូច​នេះ កងទ័ព​អាច​នឹង​ចេញ​អន្តរាគមន៍​ដើម្បី​ធានា​​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ​។ គួរ​រម្លឹក​ជូន​ថា វិបត្តិនយោបាយ​ថៃ​ដែល​បាន​ផ្ទុះ​ជា​ថ្មី​តំាង​ពី ៦ខែ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់ ២៧នាក់ និង​របួស​ជា​ច្រើន​រយ​នាក់។ ជា​ទូទៅ ក្រុមប្រឆំាង​ទំាង​ពីរ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ