អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​អេហ្ស៊ីប​ ​ប្រកាស​​រៀបចំការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី ​នៅ​ថ្ងៃ​១៥​ ធ្នូ​ ២០១២

កាល​​ពី យប់​ថ្ងៃ​សៅរ៍​​​ម្សិល​មិញ​ ប្រធានាធិបតី​​អេហ្ស៊ីប លោក​ Morsi បាន​​​អំពាវនាវ ​ដល់​ប្រជាជន​​​​អេហ្ស៊ីប អោយ​​​​​ចូល​​​រួម​​​ ការ​បោះ​ឆ្នោត​​ប្រជាមតិមួយ​ នៅលើគម្រោង​រដ្ឋ​ធម្មនុញ្ញថ្មី ​ នៅ​ថ្ងៃ​​១៥​​ធ្នូ​ខាង​មុខ​នេះ។​ ​ ​ នៅ​សប្តាហ៍​នេះ សភា​អេហ្ស៊ីប បាន​​​អនុម័ត​​យ៉ាង​ប្រញាប់​ប្រញាល់ ​​​នូវ​ ពង្រាង​ច្បាប់​​ចុង​ក្រោយ​មួយ ដែល​​​បង្ក​​អោយ​​មាន​ទំនាស់​ បែង​ចែក​​សភា​ ជា​​ពីរ​បក្ស​​។​​ ចំណែក​ពួក​អ៊ីស្លាមនិយមជ្រុល​អេហ្ស៊ីប ជាច្រើនពាន់នាក់ បានធ្វើបាតុកម្មកាលពីម្សិលមិញនេះដែរ​ដើម្បីគាំទ្រ​ លោក លោក​ Morsi។

សមាជិក​​សភា​​ធម្មនុញ្ញ​​អេហ្ស៊ីប​​​កំពុង​​ជជែក​​គ្នា​​កាល​​ពី​​ចុង​​ខែ​​វិច្ឆិកា​ ឆ្នំា ២០១២
សមាជិក​​សភា​​ធម្មនុញ្ញ​​អេហ្ស៊ីប​​​កំពុង​​ជជែក​​គ្នា​​កាល​​ពី​​ចុង​​ខែ​​វិច្ឆិកា​ ឆ្នំា ២០១២ REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

“ថ្ងៃនេះ​ ខ្ញុំសូម​ប្រកាស​នូវ​ ការ​សំរេច​ចិត្តរបស់​ខ្ញុំ​ សុំ​អោយ​​ប្រជាជន​​​​អេហ្ស៊ីប ចូល​​​រួម​​​​បោះ​ឆ្នោត​​ប្រជាមតិ ស្តី​ពី​ គំរោង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​​​មួយ​ នៅ​ថ្ងៃ​​១៥​​ធ្នូ ២០១២​​ ខាង​មុខ​នេះ​។​ ​ខ្ញុំសូម​បួងសួង​​ ព្រះ​ជា​ម្ចាស់​​ និង​​សង្ឃឹម​ថា​ ថ្ងៃ​​នោះ​​​ នឹង​ក្លាយ​ជា​ ថ្ងៃនៃ​ប្រជាធិបតេយ្យ​​ ប្រកប​​ដោយ​​ស្ថិរភាព”។ នេះ​ជា​ ការ​ប្រកាស​​ កាល​ពី​ម្សិលមិញ​ របស់​ លោក ប្រធានាធិបតី ​ Morsi នៅ​​​មុខ​​​ សមាជិក​សភា​ធម្មនុញ្ញអេហ្ស៊ីប​ ជា​​ច្រើន​​រូប​​។

ប្រធានាធិបតី​​អេហ្ស៊ីប បាន​សំរេច​ជោគជ័យ​ ក្នុង​ការ​​ទាក់ទាញ ពួក​គេ​​​​​​​​​អោយ​​ដើរ​​តាម​​​ មាគ៌ា​របស់​លោក។ សមាសភាព​​​ ​សមាជិក​​នៃ​សភា​ធម្មនុញ្ញ និង​ព្រឹទ្ឋ​សភា​ អេហ្ស៊ីប​​​​ ភាគ​ច្រើន​​ជា​​ ពួក​អ៊ីស្លាម​​និយម​ជ្រុល។

ប្រធាន​គណ​កម្មការ​ ធម្មនុញ្ញ ទើប​តែ​បាន​​​​ប្រគល់​ ​នូវ​ពង្រាង​ច្បាប់​​ចុង​ក្រោយ​មួយ​​ ដល់​លោក​ Morsi​។ ក្នុង​សប្តាហ៍​នេះ ការ​​​​អនុម័ត​​យ៉ាង​ប្រញាប់​ប្រញាល់​​​នូវ​ ពង្រាង​ច្បាប់​​ចុង​ក្រោយ​​នេះ​ បង្ក​​អោយ​​មាន​ទំនាស់​បែង​ចែក​​សភា​ ជា​​ពីរ​បក្ស​។​​  ថ្ងែនេះ​ តុលាការ​​ធម្មនុញ្ញ​ ត្រូវ​ប្រកាស​​សុពល​ភាព​ របស់សភា​ធម្មនុញ្ញ ។

ការ​​​ប្រកាស​​​បោះ​ឆ្នោត​​ប្រជាមតិ​​​​ស្តី​ពី​រដ្ឋ​ធម្មនុញ្ញ​ ធ្វើ​ឡើង​ដោយ​ ប្រធានាធិបតី​​អេហ្ស៊ីប ធ្វើ​អោយ​​សភា​​អេហ្ស៊ីប​​ ត្រូវ​បាន​​​រំរលាយ​ចោល​ ដោយ​ស្វ័យ​ប្រវត្តិ។  

លោក​ Morsi ក៏​បាន​​អំពាវនាវ​សុំ អោយ​ ក្រុម​ចៅ​ក្រម​ ចូល​រួម​ធ្វើជា​ អ្នក​សង្កេត​ការ​បោះ​ឆ្នោត​​ ដែល​ជា​កាតព្វកិច្ច ចែង​ដោយ​ច្បាប់។ ក្រុម​ចៅ​ក្រម​អេហ្ស៊ីប កំពុង​ធ្វើ​កូដកម្ម​ ក្នុង​ គំរាម​​​ធ្វើ​ ពហិការ​​មិន​ចូល​រួម​ បោះ​ឆ្នោត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ