អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

សហរដ្ឋ​អាមេរិក​ ផ្អាក​ការ​ចេញ​ទិដ្ឋាការ​ ឲ្យ​ពលរដ្ឋ​រុស្ស៊ី​មួយ​រយៈ​ពេល​សិន

ស្ថានទូត​អាមេរិក​នៅ​ម៉ូស្គូ ​បាន​ប្រកាស​រសៀល​ថ្ងៃទី​២១ សីហា​​ថា ​ការ​ចេញ​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ ​រុស្ស៊ី ​សម្រាប់​ធ្វើ​ដំណើរ​ចូល​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ផ្អាក​មួយ​រយៈ​ពេល​សិន ​ចាប់​ពី​ថ្ងៃ​ពុធ​ទី​២៣​សីហា​ទៅ​ មកពី ​ការ​កាត់​បន្ថយ​បុគ្គលិក​ការទូត​អាមេរិកាំង ​ដោយ​អាជ្ញាធរ​រុស្ស៊ី ​ជា​ចម្លើយ​តប​នឹង​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ​ពី​ខាង​ក្រុង​វ៉ាស៊ីនតោន។

ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំនៅ​ទីក្រុង​ម៉ូស្គូ
ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំនៅ​ទីក្រុង​ម៉ូស្គូ REUTERS/Grigory Dukor
ផ្សាយពាណិជ្ជកម្ម

ដោយ​មក​ពី​រដ្ឋាភិបាល​រុស្ស៊ី ​បាន​​កម្រិត​ចំនួន​បុគ្គលិក​ការ​ទូត​អាមេរិកាំង ​ដែល​អាច​បំពេញ​ការងារ​ ​ក្នុង​ ប្រទេស​រុស្ស៊ី ​ ដូច្នេះ រាល់​ប្រតិបត្តិការ​ទាក់ទង​នឹង​ ការ​ចេញ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ ​សម្រាប់​ធ្វើ​ដំណើរ ​ចូល​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ផ្អាក ចាប់​ពី​ថ្ងៃ​ ២៣​សីហា” ​នេះជា​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​ អាមេរិក​​ប្រចាំ​នៅ​រុស្ស៊ី។

សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​ថា ៖​ ប្រតិបត្តិការ​ខាង​ចេញ​ទិដ្ឋាការ ​នឹង​ចាប់​ផ្តើម​ឡើងវិញ​នៅ​ថ្ងៃ​ ​ទី​១​កញ្ញា ​តែ​ត្រូវ​ធ្វើ​បាន​​ តែ​នៅ​ស្ថាន​ទូត​នៅឯ​​ម៉ូស្គូ​ប៉ុណ្ណោះ ​ចំណែក ​ស្ថាន​កុងស៊ុល​អាមេរិក​ ៣​កន្លែង​ ពោល​គឺ​ នៅក្រុង ​Saint-Petersbourg ​ Ekaterinbourg ​និង​ ក្រុង​ Vladivostok ​នឹង​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​នេះ​ រហូត​ ទាល់​តែ​មាន​ការ​សម្រេច​ណាមួយ​ថ្មី​ទៀត។

តាម​តួលេខ​ក្រសួង​ការបរទេស ​អាមេរិក​​​ ក្នុងឆ្នាំ​២០១៦ ​កន្លងទៅ ​ទាំង​ស្ថានទូត​នៅ​ម៉ូស្គូ ​ទាំង​ស្ថាន​កុងស៊ុល​ ៣​ នោះ ​បាន​ចេញ​ទិដ្ឋាការ ​សរុប​ទៅ​ ចំនួន​ ១៩០.០០០ ​ឲ្យ ​ប្រជាពលរដ្ឋ​រុស្ស៊ី។

យោងលើ​ក្រសូង​ការបរទេស​អាមេរិក​ដដែល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ​ព្រមាន​ថា​ ស្រប​នឹង​សណ្តាប់ធ្នាប់​ថ្មី​ ដើម្បី ​ទទួល​ទិដ្ឋាការ​អាមេរិក​ ពលរដ្ឋ​រុស្ស៊ី ​ត្រូវ​រង់ចាំ​រហូត​ដល់​ ៣ ខែ​ មិនមែន​ត្រឹម​កន្លះ​ខែ​ ដូច​មុន​ទៀតឡើយ។

ថ្លែង​​ក្នុង​សន្និសីទ​សារពត៏មាន ​នៅ​ក្រុង​ម៉ូស្គូ ​រួម​ជាមួយ ​សមភាគី​អេហ្ស៊ីប ​លោក​ប្រមុខ​ការទូត​ រុស្ស៊ី​ ស៊ែរហ្គៃ ​ឡាវ្រ៉ូវ ​បាន​បរិហារ ​ការ​ផ្អាក​ឈប់​ចេញ​ទិដ្ឋាការ​នោះ​ ថា​ជា​”​ការ​ប៉ុនប៉ង​មួយ​លើក​ថ្មី ​ពន្យុះ ​អ្នក​ស្រុក​រុស្ស៊ី ​ឲ្យ​ក្តៅ​ក្រហាយ​នឹង​អាជ្ញាធរ​រុស្ស៊ី។ ប៉ុន្តែ​គាត់​ចង្អុល​ឲ្យ​ឃើញ​ថា​ ម៉ូស្គូ​មិន​ចាត់​វិធានការ​បែប​នេះ​ ទល់​ នឹង​ប្រជាពលរដ្ឋ​អាមេរិកាំង​ឡើយ ​ទាំង​គូស​បញ្ជាក់​ថា ​ប្រសិន​បើ​នរណា​មួយ ​សង្ឃឹម​ថា ​រុស្ស៊ី ​នឹង​ធ្វើ ​ត្រាប់​តាម​ឧទាហរណ៍ដ៏​អាក្រក់​នេះ​ ហើយ ​ក៏​ផ្អាកការ​ចេញ​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​អាមេរិក​ដែរ ​គឺ​មុខ​ជា​ ​ភ័ន​ ច្រឡំ​ហើយ។

លោក​ឡាវ្រ៉ូវ ​សង្កត់ធ្ងន់​ថា ​“ម៉ូស្គូ​ស្គាល់​ច្បាស់​ណាស់ ​ក្រយៅ​ពួក​ដែល​ខំ​បង្ក​ឲ្យ​អ្នក​ស្រុក​រុស្ស៊ី​ទោមនស្ស ​ នឹង​ថ្នាក់​ដឹកនាំ​ប្រទេសខ្លួន ​ព្រោះ​ពួក​នោះ​សង្ឃឹម​ថា​ ​វា​អាច​វិវឌ្ឍ​ដល់​របស់​ដែល​ហៅ​ថា បដិវត្តន៍​ពណ៏ ​ដូច​នៅ​អ៊ុយក្រែន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ